ជាទូទៅ យើងមានតម្រងនោមចំនួន ២ ខាងឆ្វេង និងខាងស្ដាំ ដែលមានមុខងារចម្រោះទឹក និងកាកសំណល់ពុលមួយចំនួនចេញពីក្នុងឈាមដូចជា ជាតិអ៊ុយរ៉េ និងសម្របសម្រួលសារជាតិអ៊ីយ៉ុងមួយចំនួន។ នេះបើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត។
ក្នុងការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ក៏បានឲ្យដឹងដែរថា នៅពេលដែលតម្រងនោមឈប់ដំណើរការ ទឹកនិងសារជាតិពុលទាំងនោះនឹងកើនឡើង ជាហេតុបណ្ដាលឲ្យយើងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា ហើមសួត ជាដើម។ នៅពេលដែលសារជាតិពុលកើនឡើងដោយសារតម្រងនោមមិនដំណើរការនេះហើយទើបត្រូវការព្យាបាលដោយការលាងឈាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការលាងឈាម គឺជាបច្ចេកទេសក្នុងការសម្អាត កាកសំណល់ពុលចេញពីក្នុងឈាមអ្នកជំងឺពេលដែលតម្រងនោមលែងដំណើរការទាំងស្រុង។ ការលាងឈាមនេះដែរ ធ្វើឡើងដោយការបូមឈាមអ្នកជំងឺតាមសរសៃឈាមដែលបានជួសជុលទុក ឬតាម Catheter Central រួចបញ្ចូលទៅក្នុងម៉ាស៊ីនដើម្បីច្រោះសារជាតិពុល និងទឹកដែលលើសចេញពីក្នុងឈាម។
ការសម្អាតឈាមនេះត្រូវធ្វើក្នុងរយៈពេល ៤ ម៉ោង និងចំនួន ៣ដង/សប្ដាហ៍ ហើយការលាងឈាមនេះគឺជាការព្យាបាលបណ្ដោះអាសន្នសម្រាប់អ្នកជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងជាការព្យាបាលជានិរន្តរសម្រាប់អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ក្នុងដំណាក់កាលចុងក្រោយ។
មន្ទីរពេទ្យ កាល់ម៉ែត បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការលាងឈាម អាចបង្កឲ្យមានការបាត់បង់ឈាមតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះវាមិនមែនជាការផ្លាស់ប្ដូរឈាមទេ ប៉ុន្តែវាគ្រាន់តែជាការសម្អាតជាតិពុលនៅក្នុងឈាម ហើយបញ្ជូនឈាមដែលស្អាតគ្មានជាតិពុលចូលក្នុងខ្លួនអ្នកជំងឺវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]