តៃវា៉ន់៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ឲ្យដឹងថា តារាសម្ដែងស្រី Ady An ហាក់កំពុងមានទុក្ខ ដោយមិនបានញ៉ាំឬផឹក អស់រយៈពេលពីរបីថ្ងៃមកហើយ បន្ទាប់ពី មានដីកាចាប់ខ្លួនស្វាមីរបស់នាង។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងរូបនេះ បានប្រាប់សាច់ញាតិរបស់ខ្លួនថា នេះគឺជាថ្ងៃចូលឆ្នាំដ៏សោកសៅបំផុតក្នុងជីវិតរបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ ស្វាមីរបស់នាង កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ Coloane, ទីក្រុង Macau ដែលត្រូវរង់ចាំការកាត់ក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលធ្វើឲ្យហ្វេនៗកាន់តែបារម្ភនោះគឺ មានប្រភពដ៏ល្បីមួយទៀត បានលើកឡើងថា សុខភាពផ្លូវកាយរបស់ តារាស្រី Ady An គឺមិនល្អនោះទេ ដែលដើមឡើយនាងថែមទាំងមានជំងឺបេះដូងទៀតផង ហើយហេតុការណ៍មួយនេះ ក៏បានធ្វើឱ្យផ្លូវចិត្តរបស់នាង ធ្លាក់ចុះកាន់តែខ្លាំង។
យ៉ាងណាមិញ នៅពេលដែលព័ត៌មានអំពីការចាប់ខ្លួនស្វាមីរបស់ Ady An ត្រូវបានផ្សព្វផ្សាយ រូបនាងបានបដិសេធមិនផ្តល់បទសម្ភាសន៍ឡើយ ដោយមានអ្នកតំណាងរបស់នាង បាននិយាយថា នេះជារឿងផ្ទាល់ខ្លួន ដែលមិនមានភាពងាយស្រួលក្នុងការឆ្លើយតបនោះទេ។ ជាពិសេស តារាសម្ដែងស្រីរូបនេះ ក៏មិនបានធ្វើសកម្មភាព ឬបង្ហាញព័ត៌មានអ្វី នៅលើបណ្តាញសង្គម ដែលបច្ចុប្បន្ន នាងកំពុងស្ថិតក្នុងទីក្រុងម៉ាកាវជាមួយនឹងគ្រួសាររបស់ស្វាមីខ្លួន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]