ភ្នំពេញ៖ អ្នកនិយមលេងបណ្ដាញសង្គម ជឿជាក់ថាច្បាស់ជាបានស្គាល់ អ្នកនាង​ ស្រីអូន ដែលជាស្ត្រីមួយរូបមានភាពល្បីល្បាញលើគណនីហ្វេសប៊ុកខ្លាំងនាពេលបច្ចុប្បន្ននេះ។ ដោយនាងតែងតែធ្វើការងារសប្បុរសធម៌ជួយជនក្រីក្រ និងការងារជួយសង្គមផ្សេងៗជាច្រើនទៀត ហើយនាងក៏ជាអ្នកជំនួញស្រីមួយដ៏ជោគជ័យ និងមានទ្រព្យសម្បត្តិច្រើនម្នាក់ផងដែរ។  

ពិតណាស់ បើទោះបីក្លាយជាបុគ្គលល្បីនិងមានលុយច្រើន ប៉ុន្តែបើក្រឡេកទៅមើលជីវិតឯកជនរបស់តារាហ្វេសប៊ុករូបនេះ នាងមិនសូវជាប្រើជីវិតហ៊ឺហារ ស្លៀកពាក់ឡូយឆាយប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត អ្នកនាង ស្រីអូន ក៏មិនសូវបង្ហាញមុខមាត់បងប្អូនផ្សេងៗនៅលើបណ្ដាញសង្គមក្រៅពីប៉ាម៉ាក់ ប៉ុន្តែមុននេះនាងបានបង្ហោះរូបជាអបអរថ្ងៃកំណើតប្អូនស្រីជីដូនមួយដែលទើបឈានចូលវ័យ២១ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ស្របពេលបង្ហោះរូបប្អូនជីដូនមួយ ត្រូវបានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើន ចាប់អារម្មណ៍ឃើញថាស្រស់ប្អូនស្រីអ្នកនាង ស្រីអូន គឺមានមុខមាត់ស្អាត ស្រស់សោភាមិនចាញ់តារាឡើយ។ លើសពីនេះទៅទៀត រូបរាងក៏ស្លីមស្អាត និងមានកម្ពស់ខ្ពស់ដូចតារាម៉ូដែលយ៉ាងដូច្នោះដែរ។ ក្នុងនោះដែរ គេឃើញមានហ្វេនជាច្រើនបានចូលទៅ Comment សរសើរពីរូបសម្ផស្សប្អូនស្រីជីដូនមួយតារារូបនេះគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង​ ស្រីអូន
  អ្នកនាង​ ស្រីអូន និងប្អូនស្រីជីដូនមួយ
អ្នកនាង​ ស្រីអូន និងប្អូនស្រីជីដូនមួយ
ប្អូនស្រីជីដូនមួយ អ្នកនាង​ ស្រីអូន 
ប្អូនស្រីជីដូនមួយ អ្នកនាង​ ស្រីអូន 
ប្អូនស្រីជីដូនមួយ អ្នកនាង​ ស្រីអូន 
ប្អូនស្រីជីដូនមួយ អ្នកនាង​ ស្រីអូន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]