តារាកម្សាន្ត÷ ជាការពិតដូចពាក្យមួយឃ្លាលើកឡើងថា មានលុយមិនប្រាកដមានក្តីសុខខាងផ្នែកផ្លូវចិត្ត ហេតុនេះហើយបានជាមានតារាល្បីៗ អ្នកមានទ្រព្យស្តុកស្តម្ភ ព្រមទាំងបុគ្គលមានកេរ្តិ៍ឈ្មោះល្បីៗមួយចំនួនបានសម្រេចបញ្ចប់ជីវិតខ្លួនដោយគ្មានអាល័យ។
យ៉ាងណាមិញ ងាកក្រលេកមកមើលបវរកញ្ញាពីរដួងនេះវិញ ថ្វីត្បិតតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរនៅតែសម្រេចបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើឲ្យអ្នកគាំទ្រសម្តែងការសោកស្តាយគ្រប់ៗគ្នាតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៤ នាង Nafisa Joseph បវរកញ្ញាឥណ្ឌាឆ្នាំ១៩៩៧ បានច.ងកស.ម្លា.ប់ខ្លួននៅក្នុងផ្ទះល្វែងរបស់នាងក្នុង ក្រុងVersova ដោយសារតែនាងមានវិបត្តិផ្លូវចិត្តកើតចេញពីបរាជ័យក្នុងវិថីស្នេហា។
ដោយឡែក រីឯកាលពីពេលថ្មីៗនេះ នាង Cheslie Kryst បវរកញ្ញាអាមេរិកឆ្នាំ២០១៩ បានបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលេីអាគារដែលនាងរស់នៅ ដែលជំហានបឋមគេសន្និដ្ឋានថាបណ្តាលមកពីវិបត្តិផ្លូវចិត្ត។
សូមរំលឹកផងដែរថា បវរកញ្ញាទាំងពីររូបខាងលើនេះគឺ សុទ្ធសឹងតែជាបវរកញ្ញាដែលមានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ហើយការស្លាប់របស់អ្នកទាំងពីរបានបង្កជាការភ្ញាក់ផ្អើលជុំវិញពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]