ថៃ៖ អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃ លោក Chalermchai Boonyaleephan បាននិយាយកាលពីម្សិលមិញថា ក្រុមអ្នកស្រាវជ្រាវចិន នៅទីក្រុង Wuhan បានព្រមានឱ្យមានការប្រុងប្រយ័ត្ន លើប្រភេទសត្វប្រចៀវ ដែលគេស្គាល់ថាជា វីរុសកូរ៉ូណាដែលអាចមានសក្តានុពលឆ្លងខ្លាំង និងសាហាវជាងកូវីដ១៩ ដល់ទៅ ៣ដង។
Boonyaleephan បាននិយាយថា ប្រសិនបើមេរោគនេះ មានបម្លែងខ្លួន និងឆ្លងទៅកាន់មនុស្ស វាអាចក្លាយជា “Covid-22”ហើយនៅទីបំផុត ជាជំងឺផ្លូវដង្ហើមប្រភេទ “MERS-CoV-2”។ ក្នុងនោះ "NeoCoV" ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងក្នុងឆ្នាំ 2011 ហើយមិនត្រូវបានគេស្គាល់ថាឆ្លងដល់មនុស្សទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយមេរោគប្រភេទនេះ មានលទ្ធភាពរោគសញ្ញាធ្ងន់ធ្ងរ ជាងកូវី១៩ ដល់ទៅ៣ ដង ដោយអត្រាស្លាប់ច្រើនជាង ៣០% ដែលជាចង្កោមមេរោគសាច់ញាតិជាមួយនឹង MERS ។ ជំងឺកូវីដ២២ នឹងសម្លាប់មនុស្ស ១៧ លាននាក់ បើប្រៀបធៀបទៅនឹង កូវីដ១៩ ដែលបានសម្លាប់ ៥.៦៧ លាននាក់។
អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Wuhan បានចេញផ្សាយការស្រាវជ្រាវ កាលពីសប្តាហ៍មុននៅលើគេហទំព័រ bioRxiv ដែលពួកគេកំណត់អត្តសញ្ញាណមេរោគនៅក្នុងសត្វប្រចៀវអាហ្វ្រិកខាងត្បូងដែលអាចក្លាយជាគ្រោះថ្នាក់ដល់មនុស្ស ប្រសិនបើវាបន្តការផ្លាស់ប្តូរ ។
បច្ចុប្បន្នត្រូវបានគេដាក់ឈ្មោះថា "NeoCoV" ការស្រាវជ្រាវបានព្រមានថា វីរុសគ្រាន់តែត្រូវការការផ្លាស់ប្តូរដ៏សំខាន់មួយបន្ថែមទៀតដើម្បីឆ្លងដល់មនុស្ស។
ជាមួយគ្នានោះដែរ អង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា NeoCoV ចាំបាច់ត្រូវ សិក្សាបន្ថែមទៀតនិងបន្ទាន់ ដើម្បីឱ្យដឹងប្រាកដថា តើវានឹងឆ្លងដល់មនុស្សនាពេលអនាគតដែរឬទេ៕
ប្រភព៖ Thaiger
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]