រាជធានីភ្នំពេញ ៖ ដូចដែរដឹងហើយថា Influencer លីនដា ហៅក្រៅ លីន ជាតារាស្រីដែលធ្លាប់លេចវត្តមាន ក្នុងវីដេអូចម្រៀង «Demon»របស់ តារារ៉េបល្បីឈ្មោះ លោក វណ្ណដា មិនតែប៉ុណ្ណោះ បច្ចុប្បន្នរូបនាង ក៏ជាសមាជិកម្នាក់ក្នុងក្រុម Vessa ផងដែរ ល្បីមិនចាញ់ Inflencer ស្រីនា ប៉ុន្មានឡើយ។

ទន្ទឹមនឹងនេះ ឃើញនៅក្មេង ហើយមមាញឹកនឹងការងារថតស្បត និងថតវីដេអូរាំសើចសប្បាយមែន តែក្រោយខ្នង តារាស្រីវ័យត្រឹមតែ​២០ឆ្នាំរូបនេះ មិនបានបោះបង់ការសិក្សា ដើរតាមក្តីស្រមៃរហូតភ្លេចខ្លួននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងកម្មវិធីសម្ភាស«អ្នកជិតខាង» តារាស្រីរូបនេះ បានបញ្ជាក់ថា រូបនាងកំពុងសិក្សាលើមុខជំនាញ Accounting ផ្នែកគណនី ដែលបន្តិចទៀតនេះ រូបនាងនឹងឈានចូលឆ្នាំទី៣ទៅហើយ ដែលវិលចុះវិលឡើង រូបនាងនឹងបញ្ចប់ការសិក្សា បានសម្រេចជាក់ជាមិនខាន។

ជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាប្រុសស្រីវ័យក្មេងជំនាន់ក្រោយៗនេះ ហាក់មានការអភិវឌ្ឍច្រើន ធ្វើឲ្យមហាជន កត់សម្គាល់និងផ្ទុះការកោតសរសើរ បើទោះបី រវល់ខ្លាំងនឹងការងារក្តី តែភាគច្រើន ពួកគេសុទ្ធតែ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ក្នុងមុខជំនាញច្បាស់លាស់៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា លីន
កញ្ញា លីន
កញ្ញា លីន
កញ្ញា លីន
កញ្ញា លីន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]