កម្សាន្ត៖ ពិតណាស់ បើនិយាយពីកំពូលតារាស្រីទាំង ៨ ដួងខាងក្រោម ជឿជាក់ថា ហ្វេនៗជាច្រើនប្រាកដជានៅចាំ ក៏ដូចជាបានស្គាល់ពួកគេ ជាមួយនឹងស៊េរីរឿងភាគថៃ របស់តារាស្រីទាំង៨ ដែលពួកគេបានសម្ដែងអស់ជាច្រើនរឿង និងបានសាងប្រជាប្រិយភាពយ៉ាងខ្លាំងលើវិថីសិល្បៈ ជាច្រើនឆ្នាំ រហូតមកទល់នឹងបច្ចុប្បននេះ។   

ដោយឡែក បើក្រឡេកមកមើលរឿងផ្ទាល់ខ្លួនរបស់ តារាស្រីទាំងនេះវិញ បានធ្វើឲ្យមនុស្សជាច្រើនដឹងថា ពួកគេសុទ្ធតែជានារីដ៏មានសំណាងរៀងៗខ្លួន ដោយសារតែបានសាងទំនាក់ទំនងស្នេហានិងសាងគ្រួសារ បានរៀបការជាមួយស្វាមីសុទ្ធតែជាលំដាប់អ្នកជំនួញនិងសេដ្ឋី ព្រមទាំងរក្សាភាពល្អូកល្អើនមិនប្រែប្រួល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ក្រោយរៀបការរួច អ្នកខ្លះក៏បានលាឈប់ពីសិល្បៈស្ងាត់បាត់ឈឹង ដោយសំងំប្រើជីវិត ជាមួយនឹងគ្រួសារបណ្ដូលចិត្ត ពោរពេញដោយស្នាមញញឹម ដែលអាចនិយាយបានថា វាគឺជាទំនាក់ទំនងស្នេហាដ៏គួរច្រណែន ពីមនុស្សជាច្រើន ផងដែរ៕ 

តោះចង់ដឹងថា តារាស្រីណាខ្លះដែលមានសំណាងបានស្វាមីសុទ្ធតែលំដាប់សេដ្ឋី?

សូមទស្សនារូបភាពខាងក្រោម៖

១. Chompoo Araya៖

នាង Chompoo Araya បានរៀបការជាមួយលោក Nott Vitsarut នៅឆ្នាំ២០១៥ ។ នាង​ និង​ស្វាមី​សេដ្ឋីមានកូនប្រុសភ្លោះ២នាក់និងនាងកំពុងពរពោះកូនទី៣ម្នាក់ទៀត ។

Chompoo Araya
Chompoo Araya និងស្វាមី

២.Mew Nittha៖

នាង Mew Nittha បានរៀបការនឹងមហាសេដ្ឋីលំដាប់ហាយសូ លោក Shane នៅដើម​ឆ្នាំ២០២០ ។ មកដល់ពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃ មានកូនម្នាក់ហើយ ។

Mew Nittha
Mew Nitthaនិងស្វាមី

៣​. Aimee Morakot៖

នាង Amiee Morakot បានរៀបការជាមួយ James Jirayuth នៅឆ្នាំ២០១៥ ។ ពួកគេ​ឥឡូវ​មានកូនប្រុសជាទីស្រឡាញ់ម្នាក់ ។

Amiee Morakot 
Amiee Morakot និងស្វាមី 

៤. Tak Bongkod៖

តារាភាពយន្តថៃនាង Tak Bongkod បានរៀបការជាមួយមហាសេដ្ឋី Chao Sua Boon Chai នៅឆ្នាំ២០១៣ និងមានកូនប្រុសដ៏វៃឆ្លាតម្នាក់ ហើយបច្ចុប្បន្ននាងក៏មិនសូវលេចមុខលើវិស័យសិល្បៈឡើយ ។

Tak Bongkod
Tak Bongkod និងគ្រួសារ

៥. Noey Chotika៖

Noey Chotika តារាភាពយន្តថៃស្រីដ៏ស្រស់ស្អាត បានរៀបការជាមួយនិងមិត្តប្រុសស្រស់សង្ហា​របស់នាងឈ្មោះ Arm Maneechy នៅឆ្នាំ២០១៦។ ឥឡូវ Noey Chotika មានកូន២នាក់ហើយ ។

Noey Chotika
Noey Chotika និងស្វាមី

៦.Margie Rasri៖

សម្រាប់ នាង Margie Rasri បានរៀបការជាមួយនិងលោក Pok Passakorn នៅឆ្នាំ២០១៧។ Margie និង Pok អ្នកទាំងពីរមានកូនភ្លោះគួរអោយស្រឡាញ់ ។

Margie Rasri 
Margie Rasri និងស្វាមី 

៧. Ning Panita៖

នាង Ning Panita រៀបការជាមួយ Jin Jarin នៅឆ្នាំ២០១១ និងមានកូនស្រីគួរ​អោយ​ស្រឡាញ់ម្នាក់ឈ្មោះ Nong Nirin ។

 Ning Panita 
 Ning Panita និងស្វាមី 

៨. Nune Woranuch៖

នាង Nune Woranuch រៀបការជាមួយ Todd Piti នៅឆ្នាំ២០០៩ ។ អ្នកទាំងពីរជួប​គ្នា​ដោយសារក្រុមហ៊ុនរបស់ Todd ជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតបវរកញ្ញាមួយដែលមាននាង Nune ជា​ពិធីករ ។

Nune Woranuch
Nune Woranuch និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]