ហ្វេសប៊ុក÷ កាលពីពេលថ្មីៗកន្លងទៅនេះយោងតាមវីដេអូមួយរបស់ទូរទស្សន៍ VTVរបស់វៀតណាម បាន​ធ្វើការផ្សព្វផ្សាយ និងបង្ហាញអំពី​ប្រាង្គប្រាសាទអង្គរវត្តចម្លងមួយនៅ​​ទីក្រុង​ដា​ណា​ង របស់​ប្រទេស​វៀតណាមដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​ក្នុង​ប្រទេស​វៀតណាម ដោយលើកឡើងថាប្រាសាអអង្គរវត្តចម្លងដែល គេ​បាន​សាងសង់នោះគឺយក​តាមលំនាំតាម​គំរូ​ស្ថាបត្យកម្ម​ប្រាសាទអង្គរវត្ត​របស់​ខ្មែរតែម្តង និងរួមបញ្ចូលដោយការប្រើប្រាស់នូវបច្ចេកវិទ្យាស្ថាបត្យកម្មទំនើប។

យ៉ាងណាមិញ ជាសក្ខីភាពពិតមិនអាចប្រកែកបាន ប្រាសាទអង្គរវត្តដែលវៀតណាមបានចម្លងនោះ គឺមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តកម្ពុជា ដោយគេសង្កេតឃើញមានប្រាង្គប្រាសាទបាយ័ន ដើមជ្រៃដុះ និងរចនាបទស្រដៀង និងស្ទើរតែដូចទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាយើងពិតតែម្តង៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាប និងឃើញឲ្យកាន់តែច្បាស់ ថាតើប្រាសាទអង្គរវត្តចម្លងដែលវៀតណាមបានសាងសង់នោះមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាយ៉ាងណានោះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម÷

ប្រាសាទអង្គរវត្តចម្លងនៅប្រទេសវៀតណាម
ប្រាសាទអង្គរវត្តចម្លងនៅប្រទេសវៀតណាម
ប្រាសាទអង្គរវត្តចម្លងនៅប្រទេសវៀតណាម
ប្រាសាទអង្គរវត្តចម្លងនៅប្រទេសវៀតណាម
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]