កូរេ៉ខាងត្បូង៖ នៅពេលដែល K-Pop ចូលដល់ត្រីមាសទី ១ នៃឆ្នាំ ២០២២ អ្នកជំនាញក្នុងឧស្សាហកម្មបានវិភាគចំណូលកម្សាន្តដែលរកបានដោយភ្នាក់ងារ «Big 4» ក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ ក៏ដូចជាការព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងឆ្នាំ ២០២២ ទៀតផង ជាមួយនឹងចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលពួកគេ​រកបាន ពីឆ្នាំទៅ៕

ចង់ដឹងថា ប្រាក់ចំណូលរបស់ពួកគេរកបានប៉ុណ្ណា តាមដានជាមួយខ្មែរឡូតទាំងអស់គ្នា!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្រុមហ៊ុន HYBE Labels

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ 2021 ក្រុមហ៊ុន HYBE Labels រកបាន ៤០២.៤ ពាន់លានវ៉ុន (ប្រហែល ៣៣៤.៥ លានដុល្លារ) បូកនឹងប្រាក់ចំណេញប្រតិបត្តិការ ៧២.៣ ពាន់លានវ៉ុន (ប្រហែល ៦០.១ លានដុល្លារ) ។ នេះបង្ហាញពីការលក់ប្រចាំត្រីមាសខ្ពស់បំផុតរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០២១ ដោយការលក់អាល់ប៊ុមដោយ Seventeen និង ENHYPEN ឈានដល់ ៤.៧៧ លានកូពីក្នុងត្រីមាសទី 4 ។

នៅឆមាសទីមួយនៃឆ្នាំ ២០២២ BTS នឹងបន្តសកម្មភាពជាមួយ «Permission To Dance on Stage - Seoul» ក្នុងខែមីនា ហើយក៏ចូលរួមកម្មវិធី «64th Annual Grammy Awards» ក្នុងខែមេសាផងដែរ។ HYBE Labels ក៏ពិនិត្យមើលការបើកដំណើរការ Weverse 2.0 នៅក្នុងពាក់កណ្តាលទីមួយនៃឆ្នាំ​ ២០២២ ក៏ដូចជាការចូលទៅក្នុងទីផ្សារ NFT បូករួមទាំងច្រើនទៀត។

BTS 

២. SM Entertainment

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ ការលក់ដែលបានព្យាករណ៍របស់ SM Entertainment មានចំនួន ១៩២.៧ ពាន់លានវ៉ុន (ប្រហែល ១៦០.២ លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការដែលបានព្យាករណ៍មានចំនួន ១៨.៤ ពាន់លានវ៉ុន (ប្រហែល ១៥.៣ លានដុល្លារ) ។

ជាមួយនឹងប្រាក់ចំណេញ ពេញមួយត្រីមាសទី ៤ សិល្បកររួមមាន NCT 127 aespa Kai, និង Super Junior D&E បានរួមចំណែកក្នុងការលក់អាល់ប៊ុមជាង ៤ លានកូពី ហើយសិល្បកររួមទាំង NCT 127 និង aespa បានឈ្នះពានរង្វាន់ជាច្រើននៅឯពិធីចុងឆ្នាំ។

នៅឆ្នាំ ២០២២ SM Entertainment ត្រូវបានគេរំពឹងថានឹងពង្រីកការបណ្តាក់ទុនអាជីវកម្មរបស់ខ្លួននៅក្នុងផ្នែកថ្មីៗដូចជា Metaverse, NFTs និងច្រើនទៀត។

NCT 127

៣. YG Entertainment

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ ក្រុមហ៊ុន YG Entertainment បានកត់ត្រាការលក់ចំនួន ៧៧.២ ពាន់លានវ៉ុន (ប្រហែល ៦៤.២ លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការ ៦.៤ ពាន់លានវ៉ុន (ប្រហែល ៥.៣ លានដុល្លារ) ។

YG Entertainment ត្រូវបានគេព្យាករណ៍ថានឹងចាប់ផ្តើមឆ្នាំ ២០២២ ឆ្នាំថ្មីនេះ ជាមួយនឹងការត្រលប់មកវិញដោយ TREASURE BLACKPINK និង WINNER ហើយក៏កំពុងសម្លឹងរកការបើកបង្ហាញ ប្រឡូកក្រុមនារីថ្មីថ្មោងរបស់ក្រុមហ៊ុននៅក្នុងពាក់កណ្តាលទីពីរផងដែរ។

BLACKPINK,

៤. JYP Entertainment

នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១ ការលក់របស់ JYP Entertainment មានចំនួន ៥៨.៤ ពាន់លានវ៉ុន (ប្រហែល ៤៨.៥ លានដុល្លារ) ។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនមានចំនួន ១២.៥ លានវ៉ុន (ប្រហែល ១២.១ លានដុល្លារ) ។

ពេញមួយឆ្នាំ ២០២១ ក្រុមចម្រៀងបុរស Stray Kids បានបង្កើតខ្លួនជាសិល្បករលក់ដាច់បំផុតរបស់ JYP Entertainment ខណៈដែលក្រុមចម្រៀងស្រីដូចជា TWICE និង ITZY បានបង្ហាញនូវប្រជាប្រិយភាពជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេសកូរ៉េ និងប្រទេសជប៉ុន។

ក្នុងឆ្នាំ ២០២២ សិល្បករថ្មីរួមទាំង Xdinary Heroes NMIXX និងសមាជិកក្រុមដំបូងនៃកម្មវិធីប្រឡង SBS 'Loud' ត្រូវបានព្យាករណ៍ថានឹងនាំមកនូវប្រាក់ចំណូលថ្មីសម្រាប់ JYP Entertainment ដូច្នេះដែរ។

Stray Kids

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]