ប៉ារីស៖ ប្រទេសបារាំងបានចាប់ផ្តើមដកការរឹតបន្តឹងលើច្បាប់កូវីដ បូករួមទាំងការពាក់ម៉ាស់ចេញក្រៅ កាលពីថ្ងៃពុធនេះ ក្នុងគោលបំណងដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយបែងចែកការយល់ឃើញ ខណៈដែលស្ថានភាពទូទៅនៃ កូវីដ១៩ នៅក្នុងប្រទេសកំពុងចាប់ផ្តើមប្រសើរឡើង។

ក្នុងនោះ នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex ក៏បានលើកឡើង នៃការកំណត់ចំនួនទស្សនិកជនសម្រាប់សាលប្រគុំតន្ត្រី ការប្រកួតកីឡា និងព្រឹត្តិការណ៍ផ្សេងទៀតក៏ត្រូវបានដកចេញដែរ សូម្បីនឹងច្បាប់ការងារផ្ទះ ដោយចាប់ពីដើមខែកុម្ភៈ និងអនុញ្ញាតឱ្យក្លឹបរាត្រីបើកឡើងវិញទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធានការនេះចាប់ផ្តើមបន្ធូរបន្ថយការទប់ស្កាត់ជាពីរផ្នែកដែលបានប្រកាសនៅចុងខែមករា ទោះបីជាប្រទេសនេះបានឈានដល់កម្រិតខ្ពស់ នៃករណីប្រចាំថ្ងៃកាលពីខែមុនក៏ដោយ ខណៈពេលនេះ មិនត្រឹមតែបារាំងនោះទេ សូម្បីប្រទេសអង់គ្លេស និងដាណឺម៉ាកក៏បានបន្ធូរបន្ថយការរឹតបន្តឹងរបស់ពួកគេផងដែរ៕

ប្រភព៖​ channelnewsasia

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]