ចិន៖ ក្រោយពីរឿងរ៉ាវនៃជីវិតប្ដីប្រពន្ធបានបញ្ចប់ទៅ ពេលនេះ អតីតស្វាមី តារាស្រី Barbie Hsu គឺលោក Wang Xiaofei កាន់តែស្រស់ស្រាយ ព្រមទាំងបានទៅធ្វើដំណើរកម្សាន្តយ៉ាងរីករាយ ទៅកោះ Hainan ជាមួយនឹងអ្នកម្ដាយរបស់ខ្លួន ដើម្បីចំណាយពេលចូលឆ្នាំថ្មីជាមួយគ្នា។ 

ប៉ុន្តែអ្វីដែលបានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍បំផុតនោះគឺ ពួកគេបានរកឃើញចា នារីវ័យក្មេងម្នាក់ ដែលត្រូវបានសង្ស័យថាជាស្នេហាថ្មីរបស់លោក ក៏បានបង្ហោះរូបថតនៅទីនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ យោងទៅតាមទំព័រ ​​QQ បានឲ្យដឹងថា លោក Wang Xiaofei បាននិយាយរៀបរាប់នៅលើបណ្តាញសង្គមថា រូបលោកនិងអ្នកម្តាយ នឹងទៅកោះ Hainan សម្រាប់ថ្ងៃឈប់សម្រាកឆ្នាំថ្មី។ ហើយនេះគឺជាកន្លែងដែលលោក និងអតីតភរិយា ធ្លាប់បានរៀបមង្គលការ និងបានក្រេបទឹកឃ្មុំយ៉ាងរីករាយ ទៀតផង។ ដូច្នេះហើយ ការលាតត្រដាងរបស់អ្នកជំនួញរូបនេះ បានធ្វើឱ្យមនុស្សជាច្រើន គិតថា រូបលោកនៅតែចាប់អារម្មណ៍លើជីវីតអាពាហ៍ពិពាហ៍ចាស់។

តែទោះជាយ៉ាងណាក៏ដោយ អ្នកលេងបណ្ដាញសង្គមមួយចំនួនទៀត ក៏បានសង្កេតឃើញថា នៅលើទំព័រផ្ទាល់ខ្លួនរបស់នារីវ័យក្មេង ដែលធ្លាប់មានពាក្យចចាមអារ៉ាមស្នេហារបស់ជាមួយនឹង លោក Wang Xiapfei ក៏មានរូបភាពជាច្រើនបង្ហាញថា នាងនៅ Hainan ដោយបានថតរូបអគារ និងផ្លូវជាច្រើនក្នុងខេត្ត Hainan ប៉ុន្តែមិនបានបញ្ជាក់ថាទេថា ពេលជាមួយគ្នានេះ នាងនៅទីនោះដែរឬយ៉ាងណា៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Wang Xiaofei និង ម្ដាយ
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]