ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានមហាជនអ្នកលេងតិចតុក និងហ្វេសប៊ុកជាច្រើនបានផ្ទុះការចាប់អារម្មណ៍ទៅលើល្អាងមួយដ៏ធំ ដែលមានមនុស្សមួយចំនួនមានការយល់ច្រលំដោយអះអាងថាជាល្អាងនាគរបស់ខ្មែរ ដែលមានទីតាំងនៅជិតប្រាសាទព្រះវិហារ ប៉ុន្តែមានទីតាំងស្ថិតនៅក្នុងប្រទេសថៃ។
ប៉ុន្តែការពិតល្អាងដែលមាននៅក្នុងវីដេអូនោះមានឈ្មោះថា Tongtianluo មានទីតាំងស្ថិតនៅតំបន់ខ្សែក្រវាត់ Karts គឺជាតំបន់ដីដែលបង្កើតឡើងដោយថ្មកំបោរ ហើយនៅពេលថ្មកំបោរត្រូវទឹកភ្លៀងហូរចូលវានឹងរលាយ។ នៅតាមខ្សែក្រវាត់ Karts គឺមានរណ្តៅឬល្អាងបែបនេះច្រើន)នៃស្រុកស្វយ័ត Ruyuan ភាគខាងជើងនៃខេត្តហ្គ័ងទុង ប្រទេសចិន។ រណ្តៅឬល្អាងបែបនេះ បើតាមវិទ្យាសាស្ត្រគេហៅវាថា " Sinkhole " ដែលជាទម្រង់នៃរណ្តៅដីដែលបានបាក់ស្រុតចុះទៅក្រោម អាចមានជម្រៅរាប់រយម៉ែត្រដោយសារតែផ្ទៃខាងក្រោមវាត្រូវបានទឹកហូរច្រោះឬថ្មកំបោររលាយដោយសារទឹកភ្លៀង។ ល្អាង Tongtianluo មានអង្កត់ផ្ចិត ៧៣ម៉ែត្រផ្នែកមាត់ល្អាងខាងលើ និង១៤០ម៉ែត្រផ្នែកខាងក្រោមកន្លែងដែលធំបំផុត និងមានព្រៃបៃតងក្នុងល្អាងទំហំ៣៥០០ម៉ែត្រការ៉េ។ ល្អាងនេះមិនទាន់មានការរុករកក្រៅពីអ្នកក្នុងតំបន់ឡើយ ហើយបើតាម China Daily បង្ហោះថានេះជារូងភ្នំពិសេសមួយរបស់ប្រទេសចិន ដោយបានចោទជាសំនួរថាតើមានអ្នកក្លាហានឬស្ម័គ្រចិត្តអាចទៅរុករកនៅល្អាងនេះបានទេ?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖: ហ្វេសប៊ុក
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]