ចិន៖ មកទល់នឹងពេលនេះ រឿងរ៉ាវលែងលះគ្នារបស់អតីតគូស្វាមីភរិយាដ៏ល្បី រវាង តារាស្រី Angelababy និង លោក Huang Xiaoming នៅតែបង្កការចាប់អារម្មណ៍ និងការតាមដានពីទស្សនិកជនជាច្រើន ព្រមទាំងមានការសោកស្តាយ ចំពោះចំណងស្នេហារយៈពេល ១៣ ឆ្នាំ ក៏ដូចជា សកម្មភាពរីករាយរាប់មិនអស់រវាងអ្នកទាំងពីរ ផងដែរ។ 

ម៉្យាងវិញទៀត បច្ចុប្បន្ននេះ តារាប្រុសស្រីទាំងពីររូបនេះ កំពុងរងសម្ពាធយ៉ាងខ្លាំងពីមតិសាធារណៈជន ដែលរាល់ការបង្ហាញខ្លួន របស់អ្នកទាំងពីរបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងទៀតផង។ ជាពិសេស ថ្មីៗនេះ តារាស្រី Angelababy ស្រាប់តែបានលេចមុខនៅអាកាសយានដ្ឋានសៀងហៃ ហើយនេះគឺជាលើកទីមួយ ដែលរូបនាងបានបង្ហាញមុខ នៅពីមុខកាមេរ៉ារបស់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយបញ្ចេញដំណឹងលែងលះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ តារាស្រីរូបនេះ បែរជាបង្ហាញសម្រស់ និងទឹកមុខហាក់ដូចជាមានភាពហត់នឿយ ព្រមទាំងគ្មានការតុបតែងមុខខ្លាំង ថែមទៀត។ លើសពីនេះ តាមរយៈរូបភាពដែលបានបង្ហាញឡើងនោះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមើលឃើញថា ភ្នែករបស់នាងហាក់ដូចជាមានសភាពហើ.មបន្តិច ទៀតផង។ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming និង Angelababy 
Angelababy 
Angelababy 
Angelababy 
Angelababy 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]