ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីបានឈានមកដល់ សង្កេតឃើញតារាប្រុសស្រីល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើនដួង បានបង្ហោះរូបជាមួយនឹង ការស្លៀកឈុតសម្លៀកបំពាក់ពណ៌ក្រហមឆ្អិនឆ្អៅតាមបែបប្រពៃណីចិន ដើម្បីជាការស្វាគមន៍លាភសំណាងក្នុងឆ្នាំថ្មីនេះ។
ជាក់ស្តែងថ្មីៗនេះ នៅលើបណ្តាញសង្គម បានបន្តចែកចាយរូបថតប៉ុន្មានសន្លឹក នៃរូបភាព របស់តារាស្រី Mina ក្នុងការស្លៀកតុបតែងបែបបុរាណចិន មើលទៅពិតជាប្លែក នឹងកម្របានឃើញ តារាក្នុងស្រុក ថតចេញជាឈុតបែបពិត បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តារាស្រីវ័យក្មេងរូបនេះ ត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយនឹងភាពស្រស់ស្អាតរបស់នាង បូករួមទៅនឹង ការស្លៀកឈុតបុរាណ ក្រហមឆ្អិនឆ្អៅ ស៊ីគ្នាទៅនឹងគ្រឿងអលង្ការលំអរបន្ថែម ទៅលើម៉ូដសក់ បូករួមសាច់សខ្ចី ដូចបណ្តូលចេកទៀតផងនោះ បានធ្វើឲ្យ ប៉ុន្មានប្លង់ ឡើងដូច តួអង្គក្នុងរឿងចិនពិតៗតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]