រាជធានីភ្នំពេញ ៖ ដូចបានជ្រាបរួចមកហើយថា ក្រោយដឹកដៃគូដណ្តឹងចូលរោងការ បានតែ១ខែ តារាចម្រៀងវ័យក្មេង វីរៈ និច ក៏ទទួលដំណឹងល្អខ្លាំង មិនត្រឹមតែទទួលបានចំណងដៃកូនម្នាក់នោះទេ លើសពីការនឹកស្មាន រូបនាងកំពុងពពោះកូនភ្លោះថែមទៀតផង។

ជាក់ស្តែង ក្នុងនោះ រូបនាងក៏បញ្ជាក់ថា កូនភ្លោះរបស់ខ្លួននិងស្វាមី ជាកូនភ្លោះពីធម្មជាតិ មិនមែនតាមវេជ្ជសាស្ត្រឡើយ រីឯភេទកូនវិញ គ្រូពេទ្យប្រាប់ថា ភាគរយច្រើនជា កូនប្រុសមួយស្រីមួយ ប៉ុន្តែសម្រាប់រូបនាង ភេទអ្វីក៏នៅតែជាកូន ស្រលាញ់ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ពពោះកូនភ្លោះ៣ខែទៅហើយ តែបើក្រឡេកមើល ក្បាលពោះ តារាចម្រៀងរូបនេះវិញ នៅរាបស្មើ ខណៈ គេជាញឹកញាប់តែងឃើញរូបនាង ស្លៀករ៉ូបរឹបក្បាលពោះ ខោកៅប៊យ ធ្វើដូចនៅក្រមុំ មើលមិនដឹងថា ជាអ្នកម៉ាក់កំពុងពពោះឡើយ ធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍កូនអីក៏ឆ្លាតម្លេះ ចេះដឹងខ្លាចអ្នកម៉ាក់មិនស្អាត តាំងពីក្នុងពោះដល់ថ្នាក់នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងវ័យក្មេង វីរៈ និច
  តារាចម្រៀងវ័យក្មេង វីរៈ និច
រូបភាព(ពេលថ្មីៗ)
រូបភាព(ពេលថ្មីៗ)
រូបភាព(ពេលថ្មីៗ)
រូបភាព(ពេលថ្មីៗ)
រូបភាព(ពេលថ្មីៗ)
រូបភាព(ពេលថ្មីៗ)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]