រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ យោងតាមសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញបើសិនបុគ្គលណា ធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩ ហើយគេចវេស មិនព្រមប្រាប់មន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាននោះ និងត្រូវប្រឈមមុខដូចចំពោះមុខច្បាប់ ស្របតាមចំណុចទី៣ ខាងក្រោមនេះ៖
៣- ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរកឃើញថា មានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផលតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ហើយគេចវេស និងមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះ នឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ ស្របតាម ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]