បរទេស៖ ថ្មីៗនេះ តារាម៉ូដែលស្រីដ៏ល្បី Miranda Kerr បានធ្វើចេញមកធ្វើសកម្មភាពថ្មីមួយនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងការបង្ហោះរូបថតថ្មី ដោយនៅក្នុងនោះ រូបនាង បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់ខោរឹបរាង និងអាវស ព្រមទាំងបានចងសក់ឡើង បង្ហាញមុខមាត់ដ៏ស្រស់ស្អាត ថែមទៀត។
ជាពិសេស អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានសង្ស័យថា តារាម៉ូដែលរូបនេះ អាចកំពុងតែមានដំណឹងល្អអំពីការមានផ្ទៃពោះរបស់ខ្លួន នៅពេលដែលបានឃើញ រទេះរុញពីរដែលនាងប្រើ ព្រមទាំងបានគិតថា នាងនិងស្វាមី បានត្រៀមខ្លួនស្វាគមន៍កូនភ្លោះ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រៅពីមានរឿងសង្ស័យបែបនេះ អ្នកគាំទ្រមួយចំនួនទៀត ក៏បានបញ្ចេញមតិថា Miranda Kerr គឺមិនមានផ្ទៃពោះនោះទេ ហើយក្រឡេកទៅមើលរូបសម្រស់យ៉ស្រស់ស្រាយ មានមន្តស្នេហ៍ ព្រមទាំងរាងស្លីមតូចច្រឡឹងរបស់នាងបែបនេះ គឺគ្មានសញ្ញានៃការមានផ្ទៃពោះឡើយ ។
គួរបញ្ជាក់ផងដែរថា ពេលនេះ តារាស្រី Miranda Kerr បានក្លាយជាអ្នកម្ដាយកូន ៣ ដែលនៅតែអាចរក្សារូបរាងដ៏ស្រស់ស្អាត ជាពិសេស នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ខ្លួននាងហាក់ដូចជា សប្បាយចិត្តនឹងការក្លាយជាម្តាយ ខណៈដែល ស្វាមីរបស់នាង ចង់មានសមាជិកថ្មីទៀត ដើម្បីធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]