រាជធានីភ្នំពេញ ៖ នរណាក៏ដឹងដែរថា យីអ៊ុនរបស់តារាចម្រៀង សួស វីហ្សា និងស្វាមី ក្នុងមួយរយៈពេលចុងក្រោយនេះ ហក់ឡើងត្រដែតហួសតារារួមជំនាន់តែម្តង ខណៈពេលមុនៗ គូស្វាមីភរិយាមួយគូនេះ ហាក់រស់នៅក្នុងជីវភាពគ្រួសារ សមរម្យមិនសូវបើកបង្ហាញខ្លាំងក្លានោះឡើយ។

យ៉ាងណាមិញ គេឃើញប៉ុន្មានខែចុងក្រោយ គ្រួសារតូចមួយនេះ ជះលុយមិនក្រោមខ្ទង់លានដុល្លារឡើយ ដើម្បីបើកជំនួញថ្មីបន្តកន្ទុយ រហូតធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍នឹងជីវភាពអភិជនរបស់អ្នកទាំងពីរ លុយចាយលែងអស់ហើយ បើពូកែរកដល់ថ្នាក់នេះនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង គ្រាន់តែចូលដល់ដើមឆ្នាំ២០២២ភ្លាម ស្វាមីតារាស្រីរូបនេះ ទិញផ្ទះវីឡាធំស្កឹមស្កៃមួយ ទុកធ្វើការដូឲ្យភរិយានិងកូនស្រីទៅហើយ គ្រាន់តែបើកបង្ហាញទិដ្ឋភាពក្នុងផ្ទះមិនទាន់ប៉ុន្មានផង ស្រាប់តែដល់ថ្ងៃឡើងផ្ទះថ្មី ស្វាមីភរិយាមួយគូនេះ ជះលុយទិញរថយន្តថ្មីស្រឡាងមួយគ្រឿង សែនក្នុងថ្ងៃតែមួយ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សួស វីហ្សា
តារាចម្រៀង សួស វីហ្សា និងគ្រួសារ
តារាចម្រៀង សួស វីហ្សា និងគ្រួសារ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា