ចិន៖ ព័ត៌មានក្តៅគគុកក្នុងវិស័យសិល្បៈ ធ្វើឲ្យអ្នកនិយមលេងអ៉ីនធឺណែតបានចែករំលែកព័ត៌មានអំពីការដាក់ទណ្ឌកម្មដ៏រន្ធត់របស់តារាសម្តែង ក៏ដូចជាតារារ៉េប Kris Wu។ បច្ចុប្បន្ន​មហាជន​កំពុង​តែលើកយកមកនិយាយ ក៏ដូចជារង់ចាំ​ការ​បញ្ជាក់​ពី​អាជ្ញាធរ។

យោងតាមព័ត៌មានដែលបង្ហោះដោយអ្នកសរសេរប្លុកម្នាក់បានលើកឡើងថា​ អតីតសមាជិក EXO រូបនេះ  នឹងត្រូវជាប់ពន្ធធនគារ រយៈពេល ១៧ ឆ្នាំ ហើយសំណងមានចំនួន ៦ ពាន់លានយន់ (ស្មើនឹង ៩៤៣,២៤៧,៨៨០ ដុល្លារសហរដ្ឋអាមេរិក)។ នេះ​ជា​ចំនួន​ដ៏​ច្រើន​ហើយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​សាធារណជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើនេះជាការពិត នេះនឹងក្លាយជាការពិតមែន ការផាកពិន័យមួយនេះវានឹងក្លាយជាការផាក «មិនធ្លាប់មានពីមុនមក» នៅក្នុងប្រវត្តិសាស្ត្រ ក្នុងវិស័យកម្សាន្តប្រទេសចិន ព្រោះតែគ្មាននរណាម្នាក់បានទទួលការផាកពិន័យធ្ងន់បែបនេះ ពីមុនមកនោះទេ។

បច្ចុប្បន្ន អាជ្ញាធរ​មិន​បាន​បញ្ជាក់​ច្បាស់​លាស់​អំពី​ព័ត៌មានមួយនេះទេ ព្រោះតែគ្មានប្រភពច្បាស់លាស់ ជុំវិញពេលដែល Kris Wu ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទរំលោភសេពសន្ថវៈ កាលពីប៉ុន្មានខែ ក្នុងឆ្នាំ ២០២១។

ជាមួយនឹងឧក្រិដ្ឋកម្មចំនួន ៨ ដែលប្រព្រឹត្តដោយតារាចម្រៀងប្រុសត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម រួមមានការរំលោភលើអនីតិជន ការចាប់រំលោភបូក ការជួញដូរផ្លូវភេទ និងការសូកប៉ាន់ និងការប្រើប្រាស់គ្រឿងញៀនជាដើម៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]