ភ្នំពេញ៖ នាពេលថ្មីៗនេះ លោក ឈា ថាំង ដែលជាអតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៨ បាន​ទទួលមរណ.ភាព​ក្នុងអាយុ​៨៧​ឆ្នាំ ដោយរោគ.ពាធ កាលពី​រសៀលថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២២។ ទាំងប្រមុខរដ្ឋាភិបាល និង​បណ្តា​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន សុទ្ធតែ​បានផ្ញើ​សាររំលែកទុក្ខជូន​ដល់​លោកស្រី ម៉ៅ សាមឿន ចំពោះ​ការ​បាត់បង់​លោក ឈា ថាំង ដែលជា​ឥស្សរជនឆ្នើមមួយ​រូប​របស់គណបក្ស​ប្រជាជន​កម្ពុជា។

ដោយឡែក ចំពោះបាត់បង់អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលមួយនេះ ធ្វើថ្នាក់ដឹកនាំទាំងអស់ការសោកស្តាយយ៉ាងខ្លាំង ដោយក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូចខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន 

បន្ថែមពីនេះ អតីតរដ្ឋមន្ត្រីក្រសួង​សុខាភិបាលអណ្តត្តិទី១ និងទី២ លោក ឈា ថាំង គឺជាសមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជា ហើយ​ក៏ជាអតីត​អ្នក​តំណាង​រាស្ត្រមណ្ឌល​ខេត្តក្រចេះ និងជាអតីត​សមាជិកព្រឹទ្ធសភា នីតិកាលទី១ និងទី២ ក្នុងនោះលោក​ក៏បាន​កាន់តំណែងជា​អនុប្រធាន​គណៈកម្មការសុខាភិបាល សង្គម​កិច្ច ការងារ និង​កិច្ចការនារី ផងដែរ។

ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ ប្រមុខ​រដ្ឋាភិបាល បណ្តា​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផ្សេងទៀត សុទ្ធតែបង្ហាញពីការសោកស្តាយចំពោះមរណភាព​លោក ឈា ថាំង​​ ដោយក្នុងនោះ លោក ​ឯក សំអុល សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស បានសរសេរសារដែលមានអត្ថន័យថា៖

លោក ​ឯក សំអុល សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្

យ៉ាងណាមិញ បើយោងតាមតាម​លោក ខៀវ កាញ្ញារីទ្ធ បានមានប្រសាសន៍ថា លោក ឈា ថាំង ជាឥស្សរជនមួយរូប ដែលបានចូលរួមក្នុងរណសិរ្សជាមួយលោក នៅឆ្នាំ ១៩៧៩ ដែលមានសម្តេច ជា ស៊ីម ជាប្រធាន ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន​សរសេរនៅ​លើ​ហ្វេសប៊ុក​របស់ខ្លួនថា៖ 

​លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន 

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

  រូបថត លោក ឈា ថាំង ដែលជាអតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលពីឆ្នាំ​១៩៩៣ ដល់ឆ្នាំ១៩៩៨  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]