ភ្នំពេញ៖ ឡូយជាន់ឡូយ អ៊ែមលើអ៊ែម! តោះយើងមកឱ្យលឿន អតិថិជន សាមសុង ទាំងអស់សូមអញ្ជើញរួសរាន់មក ទិញភ្លាម ថែមកាដូជូនម៉ាពេញចិត្តភ្លាម។​ អតិថិជនទាំងអស់គ្រាន់តែទិញ Galaxy ស៊េរី M ម៉ូឌែល Galaxy M52 5G , Galaxy M32Galaxy M22 នឹងទទួលបានកាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗតែម្តង។

សាមសុង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា សម្រាប់ Galaxy ស៊េរី M ឆ្នាំ 2022 នេះ​ ជាត្រកូលថ្មីមួយទៀតដែលក្រុមហ៊ុន សាមសុង ទើបតែធ្វើការបញ្ចេញមកលើទីផ្សារនាពេលនេះ​ គឺដើម្បីបំពេញសេចក្តីត្រូវការជូនអតិថិជនទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលមានរសនិយមផ្សេងគ្នា និងចំណង់ចំណូលចិត្តផ្សេងគ្នា ដែលមានរចនាបទថ្មីប្លែកជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរ។ 

តើ Galaxy ស៊េរី M ទាំងនេះមានអ្វីអស្ចារ្យ និងភាពខុសប្លែកគ្នាយ៉ាងណាទៅ? ពិតជាខុសប្លែក ពិតជាចម្លែកអារម្មណ៍ទាំង៖ រូបរាងខាងក្រៅ បច្ចេកវិទ្យាដែលបំពាក់មក និងតម្លៃដែលល្អហួសពីការរំពឹងទុក។

សម្រាប់ Galaxy ស៊េរី M52 5G គឺត្រូវបានផលិតឡើងមកជាមួយនឹងអេក្រង់ធំ 6.7” ប្រភេទ Super AMOLED ដែលមាន Refresh rate ដល់ទៅ 120Hz, កាមេរ៉ាក្រោយ 3 គ្រាប់ដែលកាមេរ៉ាគោលទំហំ 64 MP និងមានកាមេរ៉ាមុខ1 គ្រាប់ ទំហំ 32 MP ជាមួយអង្គចងចាំខ្ពស់រហូតដល់  8GB​ អង្គផ្ទុកទិន្នន័យធំ 128GB អាចបន្ថែមក្រៅបានដល់ទៅ 1TB និងកម្លាំងថាមពលថ្មធំ 5000 mAh ផងដែរ។ ចុះតម្លៃវិញ? សម្រាប់ Galaxy M52 5G នេះគឺមានតម្លៃត្រឹមតែ $439 ប៉ុណ្ណោះ។  

រីឯ Galaxy M32 និង M22 វិញក៏អស្ចារ្យមិនធម្មតាដែរ។ ទាំង 2 ស៊េរី នេះមកជាមួយលក្ខណៈពិសេសៗដូចជា៖ អេក្រង់ទំហំ 6.4” ប្រភេទ sAMOLED ជាមួយ Refresh rate 90 Hz, អង្គចងចាំ 8 GB, អង្គផ្ទុកទិន្នន័យ 128 GB និងកម្លាំងថាមពលថ្ម 5000 mAh ផងដែរ។ ខណៈដែល Galaxy M32 មានតម្លៃ $299 និង Galaxy M22 មានតម្លៃត្រឹមតែ $239 ប៉ុណ្ណោះ។ ប៉ុណ្ណឹងល្មមប្រើហើយ បើយើងធៀបនឹងផលិតផលស្មាតហ្វូនដទៃនៅលើទីផ្សារដែលមានតម្លៃប្រហាក់ប្រហែលខ្ញុំសូម Recommend ឱ្យលោកអ្នក និងអតិថិជនទាំងអស់ធ្វើការជ្រើសរើសក្រុមហ៊ុន សាមសុង ចុះពិតជាមិនខកបំណងឡើយ។

សាមសុង

បើលោកអ្នកមិនចង់ឈឺក្បាលនឹងបញ្ហាម៉ាស៊ីនដើរយឺត គ្រឿងបន្លាស់​​ និងទូរស័ព្ទមិនកាន់ថ្មអី គ្មានស្មាតហ្វូនណាដែលល្អជាងក្រុមហ៊ុន សាមសុង នោះទេ។​​ រឿងនេះលោកអ្នកដែលកំពុងប្រើប្រាស់ និងធ្លាប់បានប្រើប្រាស់ ស្មាតហ្វូន ច្រើនជំនាន់ ច្រើនស៊េរី ប្រាកដជាដឹងច្បាស់ក្នុងចិត្តហើយ។​ អ៊ីចឹងតើលោកអ្នកចង់បន្ថែមរសនិយម ឬក៏ចង់បានអ្វីដែលអស្ចារ្យនោះ។  Galaxy ស៊េរី M ឆ្នាំ 2022 នេះគឺពិតជាអ៊ែមមែនណា៎។

សាមសុង​ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលឈានមុខគេ និងជឿទុកចិត្តបំផុតក្នុងពិភពលោក។

និយាយទៅ Galaxy ស៊េរី M ឆ្នាំ 2022 នេះគឺមានសមត្ថភាពលេចធ្លោ និងចំណុចអស្ចារ្យរៀងៗខ្លួន​ ដែលធ្វើឱ្យអតិថិជនទាំងអស់មានការលំបាកក្នុងការសម្រេចចិត្តជ្រើសយកមកប្រើ ព្រោះសុទ្ធតែល្អដូចៗគ្នា៕

សាមសុង

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ។    

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]