តៃវ៉ាន់៖ ថ្មីៗនេះ យោងតាម ទំព័រដ៏ល្បី​​163 បានឲ្យដឹងថា ពីដំបូងឡើយ តារាសម្ដែងប្រុស លោក Jerry Yan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឮដំណឹងថា តារាស្រី Lin Chi Ling បានសម្រាលកូន ព្រមទាំងធ្វើការសួរនាំ ទៅលើរឿងនេះ ថាតើព័ត៌មាននេះ គឺជាការពិតឬយ៉ាងណា។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបាន​បញ្ជាក់ពីការពិតរួចហើយនោះ តារាប្រុសរូបនេះ ​ក៏​បាន​អបអរ​សាទរដល់នាង ក៏ដូចជាក្រុមគ្រួសារទាំងមូល ទៀតផង ហើយនេះក៏អាចបង្ហាញឲ្យឃើញនូវមិត្តភាពដ៏ល្អរបស់តារាប្រុសស្រីអ្នកទាំងពីរ បើទោះបីជាចែកផ្លូវគ្នាទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា តារាប្រុស លោក Jerry Yan និង តារាស្រី Lin Chi Ling ធ្លាប់ត្រូវបានមនុស្សជាច្រើន តាមដាន និងលើកឡើងថា បានស្រលាញ់គ្នាយ៉ាងជ្រាលជ្រៅ អស់រយៈពេលជាច្រើនឆ្នាំមកហើយ  ប៉ុន្តែនៅទីបំផុត អ្នកទាំងពីរ នៅតែមិនបានជួបគ្នា ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan និង Lin Chi Ling 
Lin Chi Ling 
Lin Chi Ling 
Lin Chi Ling និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]