តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងជាពិសេសមិត្តៗយុវវ័យដែលជាអ្នកនិយមតាមដានរឿងភាគបែបBL ឬប្រុសស្រលាញ់ប្រុស ប្រាកដជាធ្លាប់បានស្គាល់តារាប្រុសខ្មែរពន្លកថ្មីចំនួនបីដួងគឺ កំលោះសង្ហា ខេសុីន(K-Shin) សម្តែងជាតួឯកក្នុងរឿងមេឃខៀវ ព្រមទាំង លោក អ៊ុំចាន់ដេវីត និង លោកមុីចក្រក្សត្រា ដែលសម្តែងជាតួឯកក្នុងរឿងស្អប់=ស្រលាញ់ជាក់ជាមិនខាន។

យ៉ាងណាមិញ ថ្វីត្បិតតែអ្នកទាំងបីទើបតែចាប់ប្រឡូកអាជីពជាតារាសម្តែងនៅក្នុងវិស័យខ្សែភាពយន្តក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថាអ្នកទាំងបីបាននឹងកំពុងទទួលសន្ទុះនៃការគាំទ្រជាខ្លាំង ដោយសារតែរូបសម្រស់ដ៏ស្រស់សង្ហា ព្រមទាំងសមត្ថភាពនិងទេពកោសល្យដ៏បុិនប្រសប់របស់អ្នកទាំងបីតែម្តង ដែលជាហេតុធ្វើឲ្យហ្វេនៗជាពិសេសមិត្តៗយុវវ័យផ្ទុះការសរសើរព្រោងព្រាត ខណ:ដែលអ្នកទាំងបីក៏ទទួលបានឱកាសការងារថ្មីជាបន្តបន្ទាប់ផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញថាតើតារាប្រុសទាំង៣ដួងនេះ ស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

១/. លោកខេសុីន(K-Shin)  សម្តែងជាតួឯកក្នុងរឿងមេឃខៀវ

 លោកខេសុីន

២/. លោក អ៊ុំចាន់ដេវីត សម្តែងជាតួឯកក្នុងរឿងស្អប់=ស្រលាញ់

លោក អ៊ុំចាន់ដេវីត

៣/. លោកមុីចក្រក្សត្រា សម្តែងជាតួឯកក្នុងរឿងស្អប់=ស្រលាញ់

លោកមុីចក្រក្សត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]