កំពង់ចាម៖ ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ២០២២នេះ សង្កេតឃើញថា នៅរមនីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន មានប្រជាជនមកកម្សាន្តលម្ហែកាយច្រេីនជាងឆ្នាំមុន។ នេះបើតាមការឲ្យដឹងពីម្ចាស់វិនិយោគកោះប៉ែន លោក ប៊ុន ដារ៉ា នារសៀលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២២។

ជាក់ស្តែង ដោយទន្ទឹមនឹងប្រជាពលរដ្ឋ មកកម្សាន្តយ៉ាងច្រើនកុះករលើឆ្នេរកោះប៉ែននេះ នាល្ងាចថ្ងៃដដែល អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អមដំណើរដោយអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យអំពីសណ្ដាប់ធ្នាប់ សន្តិសុខ និងការរៀបចំកន្លែងកម្សាន្តនានា នៅលើទីតាំងឆ្នេរខ្សាច់កោះប៉ែន ដើម្បីរក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្តនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមការអះអាងរបស់ លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ឆ្នេរកោះប៉ែនបានឲ្យដឹងថា រយៈពេល៣ថ្ងៃកន្លងមកនេះ ភ្ញៀវទេសចរ ដែលមកកម្សាន្តលំហែកាយនៅឆ្នេរខ្សាច់កោះប៉ែន មានការកើនឡើងជាងឆ្នាំមុន អាចដោយសារ ការធូស្រាលពីកូវីដ១៩ ក្រោយពីពួកគាត់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩គ្រប់ៗគ្នា។

ម្យ៉ាងទៀតឆ្នេរកោះប៉ែនឆ្នាំនេះ មានការតុបតែង និងរៀបចំអាហារដ្ឋានខុសប្លែកពីឆ្នាំមុនផងដែរ ដែលទាំងនេះ អាចជាការទាក់ទាញមួយដែលធ្វេីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកាន់តែច្រេីន ។

យ៉ាងណាមិញ លោក ប៊ុន ដារ៉ា បានបញ្ជាក់ផងដែរថា បុគ្គលិករមណីយដ្ឋាន ក៏បានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លងរាលដាលកូវីដ១៩ ផងដែរ ដោយបានធ្វើការវាស់កំដៅភ្ញៀវ និងបាញ់អាល់កុល នៅតាមមាត់ច្រកនីមួយៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

ប្រភព៖ Freshnews 

សូមចូលទស្សនារូបភាពខាងក្រោម៖

  លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ
  លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ
អ្នកដំណើរមកលេង ឆ្នេរខ្សាច់កោះប៉ែន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]