រតនគិរី៖ នៅក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្ត នៅខេត្តរតនគិរី កើនឡើង១៧,១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃពេញ។
ដោយឡែក យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ មាន ប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២នេះថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ (៣១មករា ១-២កុម្ភៈ ឆ្នាំ២០២២ ) ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន ១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន៥១នាក់ ភ្ញៀវជាតិ១២,៤០១ នាក់។ លោកថាចំនួននេះគឺមានការកើនឡើង១៧.១៦% ភ្ញៀវជាតិកើនឡើង ១៦.៩៩% និងភ្ញៀវអន្តរជាតិកើនឡើង ៨២.១៤% បើប្រៀបធៀបនឹងបុណ្យ ចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១ កន្លងមក មានចំនួន ១០,៦២៨នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះទស្សនៈរបស់ លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរដែលមានការហក់ឡើងគួរអោយកត់សម្គាល់បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកំសាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ១៩ រយៈពេលជិត២ឆ្នាំ។ លោកបានបន្ថែមថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះក៏បានបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះគឺវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ១០០% ដូច្នេះពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកំសាន្តប៉ុន្មាននោះទេ។
យ៉ាងណាមិញ ប្រធានមន្ទីរទេសចរណ៍រូបនេះក៏បានលើកឡើងផងដែរពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះមន្ទីរបានធ្វើបច្ចប្បន្នភាពរមណីយដ្ឋានទេសចរណ៍រហូតដល់៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ។ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ យើងនឹងបង្វែទិសដៅភ្ញៀវទេសចរអោយទៅលេងតំបន់វាលខ្សាច់ និងទឹកជួរនៅស្រុកតាវែង និងស្រុកវើនសៃ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]