តែផ្ដល់អត្ថប្រយោជន៍សុខភាពដ៏ច្រើនលើសលប់ និងអាចប្រើជាភេសជ្ជៈជំនួសកាហ្វេបានផងដែរ។ ប៉ុន្តែ មុនពេលដែលយើងញ៉ាំតែ យើងគួរពិគ្រោះជាមួយនឹងគ្រូពេទ្យ ឬអ្នកជំនាញខាងការចំណីអាហារជាមុនសិន បើយើ់ងកំពុងប្រើប្រាស់ថ្នាំពេទ្យប្រចាំថ្ងៃ។ ពិតណាស់ គ្នាយើងជាច្រើនជឿថាតែមានសុវត្ថិភាព ដោយមិនបានគិតពីឥទ្ធិពលរបស់ភេសជ្ជៈមួយប្រភេទនេះទៅលើថ្នាំ ឬផលប៉ះពាល់អវិជ្ជមានសម្រាប់ស្ថានភាពសុខភាពរជាក់លាក់ ដូចជាការមានផ្ទៃពោះជាដើមនោះដែរ។
ថ្វីត្បិតភេសជ្ជៈតែ ភាគច្រើនមានសុវត្ថិភាពនៅពេលដែលយើងញ៉ាំក្នុងបរិមាណសមល្មម ប៉ុន្តែអ្នកដែលមានស្ថានភាពសុខភាពជាក់លាក់ គូរកាត់បន្ថយ ឬជៀសវាងញ៉ាំតែមួយចំនួន ទើបជាការប្រសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែ៤ប្រភេទ មានឥទ្ធិពលលើការប្រើប្រាស់ថ្នាំ
១. តែChamomile
តែមួយប្រភេទនេះ អាចប្រើសម្រាប់ជួយឲ្យយើងគេងលក់ស្រួល ពីព្រោះវាកាត់បន្ថយបញ្ហាថប់បារម្ភបានយ៉ាងមានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ Chamomile អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ ហើយការញ៉ាំតែនេះ រយៈពេលខ្លីផ្ដល់អត្ថប្រយោជន៍ដល់ការគ្រប់គ្រងជាតិស្ករចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ យ៉ាងណាមិញ បើយើងញ៉ាំភេសជ្ជៈនេះច្រើនពេក វាអាចកាត់បន្ថយជាតិស្ករក្នុងឈាមច្រើនជ្រុល ដូច្នេះហើយ អ្នកដែលមានជំងឺទឹកនោមផ្អែម គួរតាមដានជាតិស្ករក្នុងឈាមឲ្យបានដិតដល់ ព្រមទាំងពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីបរិមាណត្រឹមត្រូវក្នុងការញ៉ាំតែChamomile ប្រកបដោយសុវត្ថិភាព។
២. តែបៃតង
ជាមួយគ្នានេះដែរ តែបៃតងក៏មានទំនាក់ទំនងជាមួយនឹងថ្នាំមួយចំនួនដែលប្រើសម្រាប់ព្យាបាលបញ្ហាបេះដូង។ ហេតុនេះហើយ អ្នកដែលញ៉ាំថ្នាំបេះដូង គួរកាត់បន្ថយការញ៉ាំតែបៃតង។ ជាក់ស្ដែង ស្លឹកតែបៃតងស្ងួត សម្បូរទៅដោយវីតាមីនK ដែលអាចបង្កើនកំណកឈាម។ នៅពេលដែលយើងស្រូបយកវីតាមីនKកាន់តែច្រើន វាអាចរារាំងដល់សកម្មភាពរបស់ថ្នាំដែលធ្វើឲ្យឈាមរាវ លើអ្នកប្រើថ្នាំសម្រាប់ព្យាបាលបញ្ហាសម្ពាធឈាមខ្ពស់ និងខ្សោយបេះដូង។
៣. តែ Ginkgo
សម្រាប់អ្នកដែលមានបញ្ហាបេះដូង គួរជៀសវាងការញ៉ាំតែGinkgo និងតែបៃតង។ នេះដោយសារតែ ថ្នាំGinkgo biloba អាចកាត់បន្ថយកំណកឈាម ហើយការញ៉ាំថ្នាំប្រភេទនេះ ជាមួយនឹងថ្នាំដទៃទៀត ដូចជា ibuprofen, naproxen or aspirin អាចបង្កើនហានិភ័យនៃការហូរឈាម។ បន្ថែមពីនេះ អ្នកដែលមាន epilepsy (ខ្មែរយើងនិយមហៅជំងឺឆ្កួតជ្រូក) ឬអ្នកដែលប្រើថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត គួរជៀសវាងញ៉ាំតែ Ginkgoនេះដែរ។
៤. តែយិនស៊ិន និងតែLicorice
ដូចទៅនឹងថ្តែ Ginkgo Bilobaដែរ តែយិនស៊ិន និងតែLicorice អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំការពារកំណកឈាម ។ មួយវិញទៀត យិនស៊ិនក៏អាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំសម្រាប់អ្នកជំងឺអេដស៍ និងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តមួយចំនួនទៀតផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]