អូស្ត្រាលី៖​ អាជ្ញាធរអូស្រ្តាលី ​បាន​បញ្ជាក់​ថា ប្រភេទមេរោគអូមីក្រុង ដែល​​ឆ្លង​ខ្លាំង​ជាង​ប្រភេទ​ដើម ឬត្រូវបានគេហៅថា «កូនប្រុសរបស់អូមីក្រុង» ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​អូស្ត្រាលីហើយនាពេលនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Daily Mail។

ប្រភេទរង BA.2 ថ្មី បានឆ្លងរាលដាលពាសពេញអឺរ៉ុប និងមានចំនួន ៤៥ ភាគរយហើយនៃករណីឆ្លងមេរោគទាំងអស់ នៅក្នុងប្រទេសដាណឺម៉ាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របារម្ភថា វាអាចពិបាកតាមដានជាងប្រភេទមុនៗ ព្រោះវាពិបាកក្នុងការពិនិត្យមើលតាមរយៈ ម៉ាស៊ីន PCR។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអូស្រ្តាលី បាននិយាយថា៖ រដ្ឋ និងដែនដីភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី បានរកឃើញចំនួនទាបបំផុតនៃមេរោគអូមីក្រុងប្រភេទ BA.2 Omicron sub-variant BA.2 នៅក្នុងសំណាកផ្លូវដង្ហើមដែលបានដាក់ជូនសម្រាប់ការធ្វើតេស្ត។

សាស្ត្រាចារ្យ Nancy Baxter នៃសាកលវិទ្យាល័យ Melbourne បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យដំបូងបង្ហាញថា BA.2 អាចឆ្លងលឿនជាង BA.1 ធម្មតា។ ក្នុងនោះ សាស្ត្រាចារ្យ Nancy Baxter បានបញ្ជាក់ថា មានវីរុសបម្លែងខ្លួនមួយប្រភេទទៀត ដែលគេឱ្យឈ្មោះថា «កូនប្រុសរបស់មេរោគអូមីក្រុង» ដែលស្ថិតក្នុងសម្ព័ន្ធបងប្អូនជីដូនមួយរបស់អូមីក្រុង។

ក្នុងនោះ មេរោគបម្លែងថ្មីប្រភេទ BA.2 ក៏ត្រូវបានរកឃើញ នៅចក្រភពអង់គ្លេស ស៊ុយអែត និងន័រវេសផងដែរ ខណៈការស្រាវជ្រាវបន្ថែម កំពុងដំណើរនៅឡើយ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព ពណ៍ផ្កាឈូក៖ ប្រទេសដែលបានរកឃើញវីរុសអូមីក្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]