ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមវេបសាយសារព័ត៌មានដ៏ល្បីមួយមានឈ្មោះថា Passports Index បានធ្វើការចេញផ្សាយនៅលទ្ធផលរបស់ខ្លួន ដោយផ្តល់ចំណាត់ថ្នាក់ឲ្យប្រទេសកម្ពុជា និងទីម័រខាងកើត ជាប់ចំណាត់ថា្នក់លេខ១ ជាប្រទេសដែលមានការទទួលស្វាគមន៍ល្អបំផុតប្រចាំឆ្នាំ២០២១។

សូមបញ្ជាក់ផងដែរថា ចំណាត់ថ្នាក់លេខមួយដែលកម្ពុជា និងប្រទេសទីម័រខាងកើតបានជាប់នេះ គឺរាប់បញ្ចូលពិន្ទុដែលបានមកដោយចំនួនលិខិតឆ្លងដែនដែលពួកគេទទួលយកដោយគ្មានទិដ្ឋាការ ជាមួយនឹងទិដ្ឋាការពេលមកដល់ ឬជាមួយ eTA ដែលបង្កលក្ខណ:ងាយស្រួលឲ្យជនបរទេស និងវិនិយោគិន មានភាពងាយស្រួលក្នុងការធ្វើដំណើរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឈរនៅក្នុងចំណាត់ថ្នាក់នេះជាមួយគ្នាទាំងកម្ពុជា ព្រមទាំងប្រទេសទីម័រខាងកើតគឺសុទ្ធសឹងតែមានភាពងាយស្រួលដល់ការបើកទទួលភ្ញៀវបរទេសហើយចូលមកប្រទេសខ្លួន ដោយទទួលបានពិន្ទុដល់ទៅ១៩៨ឯណោះ (Welcoming Country Score)៕

ប្រភព៖: Passports Index

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

ទីក្រុងភ្នំពេញ
ប្រទេសទីម័រខាងកើត
តារាងពិន្ទូប្រទេសទីម័រខាងកើត និងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]