ខេត្តកំពង់ស្ពឺ៖ នាពេលថ្មីៗនេះ នៅក្នុងហ្វេសប៊ុក សង្កេតឃើញថានៅក្នុងរោងការមួយកន្លែង ត្រូវយុវជន ០៣នាក់ប្រព្រឹត្តអំពើហិ.ង្សា ឡើងទៅដល់លើឆាក វា.យក្រុមតន្ដ្រីករ «បទុមសូរិយា តន្ត្រីសម័យនិងបូរាណ» រហូតដល់មានការភ្ញាក់ផ្អើលអស់អ្នកចូលរួមមង្គលការ រត់ចែកជើងគ្នា បាតជើងសព្រាត ។
រឿងរ៉ាវករណីហិ.ង្សានេះ បានកើតឡើងកាលពីយប់ថៃ្ងទី៣០ ខែមករា ឆ្នាំ២០២២ បង្កឡើងដោយក្រុមក្មេងទំ.នើងមួយក្រុម ក្នុងពិធីមង្គលការមួយ ស្ថិតនៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ដោយក្នុងក្នុងហេតុការណ៍ដ៏ច្របូកច្របល់នោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «បទុមសូរិយា តន្ត្រីសម័យនឹងបូរាណ» បានធ្វើការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្រោយពីទទួលបានដំណឹងនេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាទៅកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកឧដុង្គ អោយស្រាវជ្រាវស្វែងរកក្រុមជន.បង្ក រហូតឈានដល់ ធ្វើការកំណត់មុខសញ្ញា ទើបកម្លាំងជំនាញ ចាប់ឃាត់ខ្លួនបាន ជនស.ង្ស័យចំនួន ០៣នាក់ រួមមាន ៖ទី១- ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺទី២- ឈ្មោះ ប៉ិច ម៉ាញ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺនិងទី៣- ឈ្មោះ ហួត គឹមស្រេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
នេះបើតាមលោកអធិការនគរបាលស្រុកឧដុង្គ បានបញ្ជាក់ថា មូលហេតុឈានដល់ការបង្កហិង្សាខាងលើនេះ ពីដំបូងឡើយ យុវជនម្នាក់ឈ្មោះ ហួត គឹមស្រេង ជាភ្ញៀវខាងកូនកំលោះ បានមកចូលរួមក្នុងពិធីមង្គលការជាមួយមិត្តភក្តិដទៃទៀត ហើយបានឡើងទៅលើឆាកប្រគុំតន្ត្រី ក្នុងបំណង ស្នើសុំអោយអ្នកលេងភ្លេង ជួយលេងបទចម្រៀងអោយខ្លួនដែលស្រលាញ់ និងបានប្រើកាយវិការ(ដៃ) ជ្រុលលើសលួសលើ នារីអ្នកចម្រៀងម្នាក់ ពេលនោះ អ្នកលេងឧបករណ៍ភ្លេងសម័យ (អ៊កកាដង់) ក៏បានកៀសដៃយុវជននោះចេញ កាយវិការនេះហើយ បណ្ដាលឲ្យឈ្មោះ ប៊ូ សុខគា ដែលជាមិត្ដភក្តិ ដែលអង្គុយខាងក្រោម មើលឃើញច្រឡំស្មានតែអ្នកភ្លេងវ៉ៃពួកម៉ាកខ្លួន ក៏ស្ទុះឡើងទៅលើកឆាក ទាញឧបករណ៍ភ្លេង.វ៉ៃទៅលើអ្នកភ្លេង រត់ពេញឆាក ផ្អើលរោងការ គ្មានអ្នកណាអាចឃាត់ក្រុមទំ.នើងទាំងនោះបានឡើយ បណ្ដាលឲ្យក្រុមតន្ត្រីច្រើននាក់រង.របួ.ស ក្នុងនោះមានម្នាក់ឈ្មោះ ម៉េង គង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកលេង(អ៊កកាដង់) រងរបួ.សធ្ងន់ ត្រូវ ចំ.ក្បា.ល ចំ.មុខ ចំ.ច្រមុះ ត្រូវខ្លួន ដៃ និងជើង ជាច្រើនកន្លែង ។
យ៉ាងណាមិញ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានឲ្យដឹងទៀតថា ក្រុមបង្កហិ.ង្សា ក្រោយបង្កភាពចលា.ចលពេញពិធីមង្គល រួចបាននាំគ្នាគេចខ្លួនបាត់ ដោយមានកិច្ចសហការល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតតាមឃាត់ខ្លួនបានយុវជនទំ.នើង ៣នាក់ និងបញ្ជូនទៅការិយាល័យជំនាញព្រហ្ម.ទណ្ឌខេត្ដ បំពេញនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ដទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ៕
ប្រភព៖ កោះសន្តិភាព
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]