ខែដំបូងក្នុងឆ្នាំថ្មីកន្លងហួសទៅហើយ តែវីរុសបំប្លែងអូមីក្រុងនៃវីរុសកូវីដ-១៩ នៅបន្តរីករាលដាលមិនឈប់ឈរ ធ្វើឲ្យយើងទៅណាមកណាចិត្តមិនស្រណុកសោះ។ អ្នកវិទ្យាសាស្ត្រកំពុងតែព្យាយាមតាមដានរាល់បម្រែបម្រួលរបស់អូមីក្រុង រួមទាំងរោគសញ្ញាផងដែរ។
ថ្មីៗនេះ វេជ្ជបណ្ឌិត Melanie Swift សហប្រធាននៃក្រុមការងារចែកចាយវ៉ាក់សាំងកូវីដ-១៩របស់ Mayo Clinic បានឆ្លើយតបទៅកាន់សំណួរមួយពាក់ព័ន្ធនឹងវីរុសអូមីក្រុងដែលមនុស្សមួយចំនួនមានចម្ងល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមានសំណួរមួយចោទសួរថា ប្រសិនបើយើងមានសម្បោរ ឬស្លេស្មច្រើន ជាពិសេសនៅត្រង់បំពង់កអាចជាសញ្ញានៃជំងឺកូវីដ-១៩ ឬយ៉ាងណា?
ចំពោះសំណួរនេះ ចម្លើយ គឺថា ទេ! វេជ្ជបណ្ឌិតខាងលើបានឲ្យដឹង រោគសញ្ញានៃជំងឺកូវីដ-១៩ ឬវីរុសបំប្លែងនានា ភាគច្រើនមានតែគ្រុនក្ដៅ ក្អក ឈឺក ឬតឹងចម្រុះ (សម្រាប់មនុស្សមួយចំនួន) ប៉ុន្តែមិនមានរោគសញ្ញាណាពាក់ព័ន្ធនឹងការឡើងស្លេស្មច្រើនពេកក្នុងបំពង់កទេ។
ជាការពិតណាស់ របាយការណ៍ជាច្រើនបានបង្ហាញថា រោគសញ្ញាវីរុសបំប្លែងអូមីក្រុងទូទៅបំផុតមិនមែនជារោគសញ្ញាចេញញឹកញាប់ទាំងបីនៃវីរុសកូរ៉ូណាធម្មតានោះទេ។ រោគសញ្ញាក្អក គ្រុនក្ដៅ និងការបាត់បង់រសជាតិ ឬក្លិន ត្រូវបានគេចាត់ទុកថាជារោគសញ្ញាទូទៅបំផុតនៃជំងឺកូវីដ-១៩។
ផ្ទុយទៅវិញ រោគសញ្ញាដូចជា ឈឺក្បាល បែកញើសពេលយប់ ក្អួត និងបាត់បង់ចំណង់អាហារ សុទ្ធតែជារោគសញ្ញាគួរឲ្យកត់សម្គាល់ដែលលេចឡើងក្រោយឆ្លងវីរុសបំប្លែងអូមីក្រុង។ ទន្ទឹមនឹងនេះ លោក Tim Spector សាស្ត្រាចារ្យផ្នែករោគរាតត្បាតនៅ King’s College London បានប្រាប់កាសែត The Daily Express នៃចក្រភពអង់គ្លេសថា មនុស្សមួយចំនួនតូចចេញរោគសញ្ញាចង្អោរ ក្ដៅខ្លួនតិចៗ ឈឺក្បាល និងឈឺបំពង់ក ក្រោយឆ្លងវីរុសបំប្លែងអូមីក្រុង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]