ភ្នំពេញ៖ ជាមួយម៉ាស៊ីនកាតដំបូងគេក្នុងប្រទេសកម្ពុជាអតិថិជន ABA អាចបើកកាតឥណពន្ធ អន្ដរជាតិដោយប្រើពេលតិចជាងពីរនាទី។
ធនាគារ ABA មានមោទនភាព សូមណែនាំសេវាស្វ័យធនាគារថ្មីមួយនោះគឺម៉ាស៊ីនកាត ABA ដែលជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ជូននូវសេវាធនាគារប្រកបដោយបច្ចេក វិទ្យាទំនើបក្នុងប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉ាស៊ីនកាត ABA ជាមធ្យោបាយរហ័ស និងងាយស្រួលក្នុងការបើកកាតប្លាស្ទិក ដោយប្រើម៉ាស៊ីនស្វ័យសេវា។ ពីពេលនេះទៅ អតិថិជនដែលចង់បើកកាតអន្ដរជាតិ Visa Classic ឬ Mastercard Standard អាចស្នើពីកម្មវិធី ABA Mobile បានគ្រប់ពេលវេលា រួចអញ្ជើញទៅបើកកាតនោះនៅ ទីតាំងម៉ាស៊ីនបើកកាត ដោយចាយពេលមិនដល់ពីរនាទីឡើយ។ ដំណើរការបើកកាត គឺសាមញ្ញ ដោយអ្នកប្រើ ABA Mobile គ្រាន់តែអញ្ជើញទៅកាន់ទីតាំងម៉ាស៊ីនបើកកាត, ស្គែនកូដ QR លើអេក្រង់ជាមួយ ABA Mobile រួចរង់ចាំបន្តិច នោះអ្នកនឹងទទួលបានកាតភ្លាមៗនៅទីតាំងផ្ទាល់។
បន្ថែមពីនេះ អតិថិជន ABA ក៏អាចស្នើបើកផ្ទាល់លើម៉ាស៊ីនកាត ABA នៅតាម បណ្ដាសាខា ឬទីតាំង 24/7 មួយចំនួនផងដែរ។ ដើម្បីស្នើបើកសូមចុចលើអេក្រង់ម៉ាស៊ីនកាត ហើយធ្វើតាម ការណែនាំដែលបង្ហាញលើអេក្រង់នោះ។ បន្ទាប់ពីជ្រើសរើសប្រភេទកាត និងគណនីភ្ជាប់រួច ម៉ាស៊ីននឹងដំណើរការចេញកាតដោយស្វ័យប្រវត្តិ ដែលប្រើពេលតិចជាងពីរនាទីឡើយ។
កាតដែលទើបតែបើកថ្មីនោះ ត្រូវតែដំណើរការតាមរយៈ ABA Mobile ឬទូ ATM ABA ណាមួយ ដែលជិតអ្នក។
លោក Sanzhar Abdullayev នាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក ABA បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា
សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាស៊ីនបើកកាត និងទីតាំងម៉ាស៊ីនបើកកាត សូមចូលទៅកាន់ទំព័រ [ម៉ាស៊ីនបើកកាត]។
ប្រសិនបើអ្នកមិនទាន់មានគណនី ABA សូមបើកនៅសាខា ABA ណាមួយ ឬតាមស្មាតហ្វូនរបស់អ្នក ដោយគ្រាន់តែដោនឡូតកម្មវិធី ABA Mobile ហើយបើកគណនីរហ័ស (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ)៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]