កូរ៉េខាងត្បូង៖ នៅល្ងាចថ្ងៃទី ៣ ខែកុម្ភៈកន្លងទៅនេះ នៅលើទំព័រផ្ទាល់ខ្លួនរបស់ តារាចម្រៀងស្រី Hyuna និង គូស្នេហ៍ លោក Dawn ស្រាប់តែបង្កភាពភ្ញាក់ផ្អើល ដោយបើកបង្ហាញនូវរូបភាពចិញ្ចៀនគូស្នេហ៍ និងវីដេអូដែលអ្នកទាំងពីរ បានពាក់ចិញ្ចៀននេះ។

អ្វីដែលសំខាន់នៅគឺ គូស្នេហ៍អ្នកទាំងពីរ បានបង្ហាញពីដំណឹងនៃសំណើររៀបការពីខាងប្រុស ខណៈ Hyuna ក៏បាន​បង្ហោះ​វីដេអូ​ឆ្លើយតបយល់​ព្រម និងបានពោលពាក្យ​អរគុណ​ទៅដល់គូស្នេហ៍ ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំណើ​រៀបការ​ជោគជ័យ​របស់គូស្នេហ៍ដ៏ល្បី Dawn និង Hyuna បាន​ធ្វើ​ឲ្យ​ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញ​សង្គម​ភ្លាមៗ ដែលក្រោយ​ពី បានទាក់ទង​គ្នា​ ​៦​ឆ្នាំ និង​មាន​ពាក្យ​ចចាមអារ៉ាម​រៀបការ​រាប់មិនអស់ ពេលនេះ​គូស្នេហ៍​មួយ​គូ​នេះ​ បាន​បញ្ជាក់​ថា ពួកគេ​នឹង​នៅ​ជាមួយគ្នា​អស់មួយ​ជីវិត​ ខណៈដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹង​រង់​ចាំ​ពីពិធី​មង្គល​ការ​ដ៏​ធំ របស់អ្នកទាំងពីរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hyuna និង គូស្នេហ៍
Hyuna និង គូស្នេហ៍
ចិញ្ចៀនគូស្នហ៍ Hyuna និង មិត្តប្រុស
ចិញ្ចៀនគូស្នហ៍ Hyuna និង មិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]