ថៃ៖ កាលពីថ្ងៃទី 3 ខែកុម្ភៈ ព័ត៌មានក្នុងស្រុក បានរាយការណ៍ថា Anchilee Scott-Kemmis បានធ្វើការLive វីដេអូ បានចែករំលែកអារម្មណ៍របស់នាង បានក្លាយជាផ្ទាំងស៊ីប រិះគន់នឹងរូបរាងកាយ បានធើ្វឲ្យបវរកញ្ញា​ថៃ​ស្រក់​ទឹក​ភ្នែក ហើយ​និយាយ​ថា​នាង​តស៊ូ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​វាយ​ប្រហារ​ពី​ទស្សនិកជន។

ដោយក្នុងនោះនាង​លើកឡើងថា នាងទទួលអវិជ្ជមានរាប់មិនអស់ ដោយសារតែទំហំដ៏ធំនៃរាងរបស់នាង និងការបរាជ័យក្នុងការប្រលងបវរកញ្ញាចក្រវាលវគ្គផ្តាច់ព្រ័ត្រក្នុងខែធ្នូ ឆ្នាំ ២០២១។ ពួកគេបានបន្ទោសរូបរាងឌាំង បានធ្វើឲ្យនាងមានការឈឺចាប់ និងខកចិត្តជាខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Anchilee Scott-Kemmis ការបញ្ចេញមតិរិះគន់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់នាង។ សម្រស់ដែលធ្លាប់មានបំណងចង់ធ្វើអត្តឃាត តែសំណាងហើយដែល Anchilee អាចតាំងស្មារតី និងបោះបង់គំនិតហួសហេតុនេះចោល។

បវរកញ្ញ Anchilee Scott-Kemmis អាយុ ២៣ ឆ្នាំ បានគ្រងមកុដបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១។ បន្ទាប់ពីនោះមក នាងបានក្លាយជាតំណាងផ្លូវការរបស់ប្រទេសថៃក្នុងកម្មវិធី Miss Universe លើកទី ៧០ ។ នៅពេលនោះ Anchilee Scott-Kemmis មានភាពចម្រូងចម្រាសនៅពេលដែលនាងជាម្ចាស់រាងកាយ ដែលលើស​ទម្ងន់​៧១​គីឡូក្រាម ខុស​ពី​ស្តង់ដារ​បវរកញ្ញា ​ក្នុង​ការ​ប្រកួត។

ប្រភព៖ zingnews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]