ភ្នំពេញ៖ ពិតណាស់ មួយរយៈថ្មីក្រោយនេះ អ្នកណាមិនដឹងពីទៅនាក់ទំនងដ៏ស្អិតរមួតរបស់តារាពហុជំនាញប្រុស នាយព្រែក និង តារាស្រីវ័យក្មេង កញ្ញា ឈិន មុន្នីនាថ ដោយកន្លងទៅមិនថាទៅណាមកណា គេតែសង្គេតឃើញអ្នកទាំងពីរបណ្តើរគ្នាទាំងគូតែម្ដង។

ជាមួយគ្នានេះ កាលពីពេលថ្មីៗកន្លងទៅ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង និងសម្តែង នាយព្រែក តែងបង្ហោះរូបថតដ៏ផ្អែមល្ហែមរវាងរូបខ្លួន និងដៃគូដោយមានទាំងស្ទាយ៍ផ្អែមល្ហែម ស្និតស្នាល ដូចគូស្នេហ៍បង្ហាញក្តីស្រលាញ់យ៉ាងស្អិតរមួត រហូតហ្វេនៗលាន់មាត់សរសើរថាគូស្នេហ៍នេះ ពិតជាសមគ្នាឥតខ្ចេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ ក្នុងកម្មវិធីបទសម្ភាសន៍មួយ ស្រាប់តែ នាយព្រែក បានលើកឡើងពីទំនាក់ទំនងរបស់លោក និង ឈិន មុន្នីនាថ ថាអ្នកទាំងពីរមិនទាន់ឈានដល់ជាគូស្នេហ៍ពេញលេញនោះទេ ដោយស្ថិតក្នុងការមើលចិត្តគ្នានិងមើលថែក្នុងនាមជាបងប្អូន ព្រោះថា មុន្នីនាថ កំពុងស្ថិតក្នុងវ័យសិក្សា និងនៅវ័យក្មេងពេក៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

 ឈិន មុន្នីនាថ
នាយព្រែក និង ឈិន មុន្នីនាថ
នាយព្រែក និង ឈិន មុន្នីនាថ
នាយព្រែក និង ឈិន មុន្នីនាថ
@heanvuthy05 តោះរីករាយទស្សនាទាំងអស់គ្នា#tiktok #love #comedy #khmer ♬ original sound - heanvuthy
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន មុន្នីនាថ