តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាស្រីដ៏ល្បី និង ជាភរិយារបស់តារាចម្រៀងលោក សុខ រក្សា គឺអ្នកនាង កុល ដាវី បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរស្ទើរតែគ្រប់គ្នា ក្រោយបានបង្ហាញរូបថតប៉ុន្មានសន្លឹកកំឡុងពេលទិញឥវ៉ាន់ទុកឲ្យកូន ខណ:ដែលថ្ងៃសម្រាលជិតមកដល់។

ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុកផ្លូវការ តារាស្រីដ៏ល្បី អ្នកនាង កុលដាវី បាន បង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីរូបសម្រស់ដ៏ស្រស់ស្អាត មិនប្រែប្រួល សាច់មុខម៉ត់រលោង អម ដោយឈុតរ៉ូបសម្រាប់អ្នកមានផ្ទៃពោះដ៏សែនស្រស់ស្អាត រហូតធ្វើឲ្យអ្នកនិយមគាំទ្រតារាស្រីរូបនេះ លាន់មាត់សរសើរ សឹងតែគ្រប់គ្នាតែម្ដង រហូតមានហ្វេនៗខ្លះសរសើរថាទោះមានកូនជិតគ្រប់ខែហើយក៏ដោយក៏នៅតែស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីកំឡុងខែកក្កដាកន្លងទៅ តារាស្រីដ៏ល្បី អ្នកនាង កុល ដាវី បានប្រកាសពីដំណឹងដ៏សែនរីករាយមួយ ក្រោយពេល ដែលអ្នកនាងមានផ្ទៃពោះ ជាមួយនឹងឧត្តមស្វាមីលោក សុខ រក្សា ដោយគិតមកទល់ឥឡូវមានរយ:ពេលជិត៨ខែហើយ៕

ចង់ឃើញថាតើតារាស្រីរូបនេះនៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

អ្នកនាង កុល ដាវី
អ្នកនាង កុល ដាវី
អ្នកនាង កុល ដាវី
អ្នកនាង កុល ដាវី
អ្នកនាង កុល ដាវី និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]