បរទេស៖ មួយរយៈចុងក្រោយនេះ នៅក្នុងវិស័យកម្សាន្តហូលីវូដ បានទទួលបានដំណឹងល្អជាច្រើនពី តារាល្បីៗប៉ុន្មានដួង ដែលមានដូចជា Rihanna Georgina Rodriguez Kylie Jenner Rosie Huntington-Whiteley និង Jennifer Lawrence ដែលធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែរំភើប ព្រោះពួកគេជិតបានក្លាយជាម្តាយគេហើយ។
ជាពិសេស នៅក្នុងអំឡុងពេលមានផ្ទៃពោះនេះ តារាស្រីប៉ុន្មានដួង ថែមទាំងឆ្លៀតយកឱកាស ក្នុងការថតរូបទុកជាអនុស្សាវរីយ៍ជាច្រើន និងធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់របស់ពួកគេដែលនៅតែមានភាពស្រស់ស្អាតជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ បើទោះបីជា មានការផ្លាស់ប្ដូរជាច្រើន ដោយសារតែក្បាលពោះរបស់ពួកគេ ស្រាប់តែកើនឡើងធំជាងមុនយ៉ាងឆាប់រហ័សក៏ដោយ ក៏ពួកគេនៅតែមានទំនុកចិត្ត បង្ហាញពីភាពទាក់ទាញរបស់ខ្លួន បានស្ទើរតែគ្រប់ពេល៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
១. Rihanna
តារាចម្រៀងស្រី Rihanna បានបញ្ជាក់ពីការមានផ្ទៃពោះជាផ្លូវការ ជាមួយនឹងកូនដំបូងរបស់នាង និងគូស្នេហ៍ លោក A$AP Rockyកាលពីប៉ុន្មានថ្ងៃមុន។
២. Georgina Rodriguez
កីឡាករបាល់ទាត់ លោក Cristiano Ronaldo បានប្រកាសថា ខ្លួន និងមិត្តស្រី នាង Georgina Rodriguez ត្រៀមនឹងស្វាគមន៍កូនភ្លោះ កាលពីនៅខែតុលាឆ្នាំ ២០២១ កន្លងទៅ។
៣. Rosie Huntington-Whiteley
Rosie Huntington-Whiteley បានប្រកាសពីការមានផ្ទៃពោះលើកទីពីរ ជាមួយគូដណ្តឹង លោក Jason Statham កាលពីខែសីហាឆ្នាំមុននេះ។
៤. Kylie Jenner
Kylie Jenner និង លោក Travis Scott បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងព័ត៌មានដែលថា ពួកគេជិតបានក្លាយជាឪពុកម្តាយជាលើកទីពីរ កាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ។
៥. Jennifer Lawrence
តារាស្រី Jennifer Lawrence និងស្វាមី លោក Cooke Maroney បង្ហាញពីភាពរីករាយ និងត្រៀមស្វាគមន៍សមាជិកថ្មី ក្រោយរៀបការបាន ២ ឆ្នាំ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]