អាល្លឺម៉ង់់៖ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ គ្រោងផ្លាស់ប្តូរសិរីរាង្គសត្វទៅនឹងមនុស្ស ដោយបានបង្កាត់ពូជជ្រូកដែលកែប្រែហ្សែននៅឆ្នាំនេះ ដើម្បីបម្រើជាអ្នកផ្តល់បេះដូងសម្រាប់មនុស្ស ដោយផ្អែកលើគំរូសាមញ្ញនៃសត្វដែលវិស្វករអាមេរិកបានប្រើកាលពីខែមុន ក្នុងការប្តូរបេះដូងជ្រូកទៅលើមនុស្សជាលើកដំបូង នៅក្នុងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។
លោក Eckhard Wolf អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Ludwig-Maximilians (LMU) ក្នុងទីក្រុង Munich បាននិយាយថា ក្រុមរបស់លោក មានបំណងចង់បានប្រភេទសត្វថ្មី ដែលកែប្រែពីពូជកោះ Auckland រួចរាល់សម្រាប់ការសាកល្បងប្តូរសិរីរាង្គជាមួយមនុស្ស នៅឆ្នាំ ២០២៥ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការវះកាត់លើកដំបូង ក្រុមគ្រូពេទ្យមួយក្រុម នៅសាកលវិទ្យាល័យ Maryland Medicine កាលពីខែមុន បានប្តូរបេះដូងពីជ្រូកមួយក្បាល ជាមួយបុរសអាមេរិកាំងម្នាក់ ដែលមានជំងឺធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត បាននិយាយថា៖ បុរសដែលទទួលបានការប្តូរសិរីរាង្គជាមួយជ្រូក កំពុងសុខភាពឆ្លើយតបបានល្អ ទោះបីជាហានិភ័យនៃការឆ្លងមេរោគ ការបដិសេធសរីរាង្គ ឬជំងឺលើសឈាម នៅតែមានក៏ដោយ។
ការប្តូរសរីរាង្គត្រូវបានប្រើប្រាស់សម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាមានការបរាជ័យនៃសរីរាង្គ ដែលពុំជម្រើសព្យាបាលអ្វីផ្សេងទៀត ថែមទាំងមានបញ្ជីរង់ចាំមនុស្សចង់ប្តូរសិរីរាង្គជាមួយសត្វជ្រូក ដែលមានចំនួនប្រហែល ៨,៥០០នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ នៅចុងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពីមូលនិធិប្តូរសរីរាង្គរបស់ប្រទេសនេះ។
សូមបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ញត្តិមួយដាក់ដោយក្រុមសម្ពាធអាល្លឺម៉ង់ Doctors Against Animal Experiments ដែលទាមទារឱ្យមានការហាមឃាត់លើការស្រាវជ្រាវប្តូរសិរីរាង្គ (xenotransplantation) បានប្រមូលហត្ថលេខាជាង៥៧,០០០នាក់។
លោកស្រី Kristina Berchtold អ្នកនាំពាក្យទីក្រុង Munich នៃសមាគមសុខុមាលភាពសត្វរបស់ប្រទេសអាល្លឺម៉ង់បានហៅការអនុវត្តនេះថា ពុំមានសីលធម៍សមរម្យ។ក្នុងនោះ អ្នកនាំពាក្យរូបនេះ និយាយថា៖ «សត្វមិនគួរធ្វើជាគ្រឿងបន្លាស់សម្រាប់មនុស្សទេ»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]