ភ្នំពេញ៖ ក្រុមហ៊ុន ដ័ចមៀល រួមជាមួយ សមាគមចុងភៅកម្ពុជា និងស្ថានីយទូរទស្សន៍ បាយ័ន រួមគ្នារៀបចំកម្មវិធី ដ័ចមៀល សេឡិចធិឌ សេឡេប្រ៊ីធី ឆេហ្វ ជំនាន់ទី១ (Dutch Mill Selected Celebrity Chef Season 1) ដោយមានទម្រង់នៃកម្មវិធីជាកម្មវិធីប្រកួតចម្អិនម្ហូប ធ្វើបង្អែម និងភេសជ្ជៈ ដោយនាំយកតារាៗសរុបចំនួន ៨រូប មកប្រកួតចម្អិនម្ហូប ដើម្បីស្វែងរកអ្នកឈ្នះត្រឹមតែ ១រូប ប៉ុណ្ណោះ ព្រមទាំងនាំយកប្រាក់រង្វាន់ដែលនឹងទទួលបានចំនួន ១០,០០០,០០០ រៀល ទៅបរិច្ចាគសប្បុរសធម៌។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធីនេះ និងមានការប្រកួតចម្អិនម្ហូប ធ្វើបង្អែម និងភេសជ្ជៈ ដែលទស្សនិកជននៅតាមគេហដ្ឋាន អាចនាំយកវិធីចម្អិន ឬធ្វើ ទៅប្រកបរបរចិញ្ចឹមជីវិតបាន។ នៅក្នុងកម្មវិធី នឹងស្វែងរកអ្នកឈ្នះក្នុងសប្តាហ៍នីមួយៗ ដើម្បីសន្សំពិន្ទុ ដោយមានគណកម្មការដាក់ពិន្ទុ ចំនួន ៣រូប គឺ ៖

- លោក សុង តេង ប្រធាន សមាគមសហគមន៏ចុងភៅកម្ពុជា

- លោក យូ ថនដារ៉ា ជ័យលាភីកម្មវិធី Master Chef Khmer ជំនាន់ទី 1

- លោក សេង មង្គល ពិធីករ និងតារាសម្តែង

លោកអ្នកអាចតាមដានទស្សនាកម្មវិធី ដ័ចមៀល សេឡិចធិឌ សេឡេប្រ៊ីធី ឆេហ្វ ជំនាន់ទី ១ កម្មវិធីប្រកួតចម្អិនម្ហូបនៃក្រុមតារា លើកដំបូងក្នុងប្រទេសកម្ពុជានៅរៀងរាល់ថ្ងៃសៅរ៍ ដោយការផ្សាយលើកដំបូង នឹងធ្វើឡើងនៅថ្ងៃទី ០៥ កុម្ភៈ ២០២២ វេលាម៉ោង ១:៣០នាទី - ២:៣០នាទី រសៀល លើស្ថានីយទូរទស្សន៍ បាយ័ន ។

គណៈកម្មការរៀបចំកម្មវិធី សូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន ដ័ចមៀល ស្ថានីយទូរទស្សន៍បាយ័ន សមាគមចុងភៅកម្ពុជា តារា និងគណៈកម្មការដាក់ពិន្ទុ ដែលបានចូលរួមសាងកុសលផលបុណ្យនៅគ្រានេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]