ចិន៖ អាចនិយាយបានថា បន្ទាប់ពីប្រកាសលែងលះគ្នា បញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធរួចមក តារាស្រី Angelababy និង អតីតស្វាមី លោក Huang Xiaoming បានទាញយកចំណាប់អារម្មណ៍សាធារណជនមិនឈប់ឈរនៅក្នុងការបង្ហាញខ្លួន ក៏ដូចជា សកម្មភាពផ្សេងៗជាច្រើនទៀត។

ក្នុងនោះដែរ សម្រាប់លោក Huang Xiaoming ហាក់ដូចជា ទទួលបាននូវការលើកឡើងអវិជ្ជមាន ក្រោយពីបានចែកផ្លូវគ្នានេះ ដោយត្រូវបានមនុស្សជាច្រើន កើតការសង្ស័យពីទំំនាក់ទំនងស្នេហាថ្មី ជាមួយនឹងនារីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតម្នាក់ ខណៈដែល តារាប្រុសរូបនេះ មិនបានចេញមកបកស្រាយអ្វីឡើយ ប៉ុន្តែខាងនារីរូបស្អាត ក៏បានចេញមកបដិសេធទៅលើរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ នៅលើបណ្ដាញសង្គមថ្មីៗកន្លងទៅ ស្រាប់តែមានការបង្ហាញរូបភាព របស់ លោក Huang Xiaoming ជាមួយនឹងនារីវ័យក្មេងម្នាក់ទៀត ព្រមទាំងនាំមកជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ មានស្មារតីយ៉ាងល្អ ទៀតផង ដែលធ្វើឲ្យហ្វេនៗបានចោទជាសំណួរនិងសង្ស័យទៅលើទំនាក់ទំនងមួយនេះ ផងដែរ។ 

តែទោះយ៉ាងណា ភ្លាមៗបន្ទាប់ពីនោះ នារីវ័យក្មេងរូបស្រស់ម្នាក់នេះ ដែល Huang Xaioming បានបង្ហាញខ្លួនជាមួយនឹងនោះ ត្រូវបានគេដឹងការពិតថា គឺជាបងប្ងូនជីដូនមួយ ដែលមានឈ្មោះថា Chen Meng និងជា កីឡាការិនីវាយកូនបាល់លើតុ ព្រមទាំងបានឈ្នះមេដាយមាសលើកទី ១៥ នៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ កន្លងទៅនេះ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Huang Xiaoming និង Angelababy
Huang Xiaoming និង បងប្អូនជីដូនមួយ Chen Meng
Chen Meng បងប្អូនជីដូនមួយរបស់ Huang Xiaoming
Huang Xiaoming និង បងប្អូនជីដូនមួយ Chen Meng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]