ភ្នំពេញ៖ បើនិយាយដល់មិត្តភាពសិល្បករ សិល្បការិនីក្នុងការបំពេញការងារ គេឃើញមានតារាជាច្រើនមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំង ក្រោយបានរួមការងារនឹងគ្នាច្រើនដង បើទោះបីទើបតែស្គាល់គ្នាក៏ពិតមែន។ ជាពិសេស សកម្មភាពទាំងនោះធ្វើឲ្យមហាជន និងហ្វេនជាច្រើនតែងកត់សម្គាល់ឃើញ ពួកគេបង្ហាញសកម្មភាពស្និទ្ធស្នាល ស្វីតៗ លេងសើចជាមួយគ្នាសឹងដូចគូស្នេហ៍ពិតៗតែម្ដង។
មួយវិញទៀត ភាគច្រើនគេតែងឃើញដៃគូអ្នកសិល្បៈជាច្រើន តែងតែថតវីដេអូ និងរូបភាពបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អៗជាមួយគ្នាសឹងគ្រប់ពេល។ មិនតែប៉ុណ្ណោះ តារាមួយចំនួនក៏ឧស្សាហ៍ជួបគ្នា ដើម្បីបង្កើតវីដេអូ ែថតរូបថ្មីៗដើម្បីចែកជូនទៅដល់ហ្វេនបានទស្សនាផងដែរ។ ក្នុងនោះដែរ ច្រើនឆ្នាំមកហើយ ដែលហ្វេនតែងតែផ្សំផ្គំឲ្យតារាប្រុសស្រីឲ្យស្រលាញ់គ្នាមែនទែន ដោយគូខ្លះក៏បានស្រលាញ់គ្នា ហើយគូខ្លះបានត្រឹមរាប់អានគ្នាជាមិត្តភក្ដិធម្មតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង មួយរយៈចុងក្រោយនេះ គេឃើញមានតារាប្រុសស្រីជាច្រើនគូ ត្រូវបានអ្នកគាំទ្រចាប់ផ្សំផ្គំចង់ឲ្យតារាទាំងនោះក្លាយជាគូស្នេហ៍ពិតៗ ដោយតារាត្រូវបានហ្វេនកំពុងផ្សំផ្គំឲ្យស្រលាញ់គ្នានោះមានដូចជា៖
១៖ លោក សេង មង្គល និងកញ្ញា ហ៊ិន ចាន់ នីរ័ត្ន
លោក សេង មង្គល និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មួយរយៈចុងក្រោយនេះ គេឃើញអ្នកទាំងពីរតែងតែមានការងាររួមគ្នា ជាពិសេសតែងតែថតរូបបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ រហូតធ្វើឲ្យហ្វេនសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរ និងចង់ឲ្យក្លាយជាគូស្នេហ៍ពិតៗទៀតផង។
២៖ លោក ហេង វិសាល និងកញ្ញា ជា ស្រីនា
ប្រិយមិត្តបានដឹងរួចមកហើយថា លោក ហេង វិសាល ត្រូវបានហ្វេនផ្សំផ្គំជាមួយតារាស្រីជាច្រើនដែលធ្លាប់បង្ហាញខ្លួនក្នុងវីដេអូលោកកាលពីពេលកន្លងទៅ តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកហាក់បីជាមានភាពស្និទ្ធស្នាលជាមួយនឹងតារាស្រីកញ្ញា ជា ស្រីនា ខ្លាំង រហូតមានហ្វេនជាច្រើនសង្ស័យលើទំនាក់ទំនងអ្នកទាំងពីរផងដែរ។
៣៖ លោក ព្រ៊ីន និងកញ្ញា រចនា រ៉ាវ៉ាឌី
ពិតណាស់ តារាសម្ដែងលោក ព្រ៊ីន និងកញ្ញា រចនា រ៉ាវ៉ាឌី ធ្លាប់បានសម្ដែងរឿងជាមួយគ្នាជាច្រើនដង ហើយអ្វីដែលអ្នកទាំងពីរបានធ្វើឲ្យមហាជន និងហ្វេនជាច្រើនចាប់អារម្មណ៍នោះ សកម្មភាពក្រៅឆាកគឺអ្នកទាំងពីរមានភាពស្និទ្ធស្នាល និងស្វីតលេងសើចដុចគូស្នេហ៍ពិតៗអីចឹង។
៤៖ លោក សៀក និងកញ្ញា មីណា
តារាចម្រៀងស្រីកញ្ញា មីណា និងYoutuberលោក សៀក ក្រោយបានរួមការងារជាមួយគ្នាច្រើនដង ស្គាល់គ្នាច្រើនឆ្នាំផងនោះ គេឃើញសកម្មភាពអ្នកទាំងពីរបង្ហាញចេញមកដូចមានចិត្តលើគ្នា បារម្ភពីគ្នាដូចគូស្នេហ៍យ៉ាងដូច្នោះដែរ ប៉ុន្តែអ្នកទាំងពីរមិនទាន់បញ្ចេញអារម្មណ៍ប្រាប់ពីទំនាក់ទំនងពិតប្រាកដប្រាប់ហ្វេននៅឡើយទេ។
៥៖ លោក ផាត់តា ភូ និងអ្នកនាង សុខ លីន
តារាប្រុសស្រីល្បីនៅក្នុងបណ្ដាញសង្គម TikTok លោក ផាត់តា ភូ និងអ្នកនាង សុខ លីន ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាដៃគូការងារដ៏សាកសម ហើយអ្នកទាំងពីរក៏មានភាពស្និទ្ធស្នាលជាមួយគ្នា មិនចាញ់តារាទាំង៤គូខាងលើឡើយ ដូច្នេះហើយ ទើបធ្វើឲ្យហ្វេនផ្សំផ្គំចង់ឲ្យក្លាយជាមួយគូស្នេហ៍មែនទែន។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]