តារាកម្សាន្ត÷ មិនមែនជាអ្នកចម្រៀងចំណុះឲ្យផលិតកម្មណាមួយ កាលពីពេលថ្មីៗកន្លងទៅនេះ លោកសួរ វិចិត្រ អ្នកចម្រៀងតាមរង្គសាល និងកម្មវិធីមង្គលការដ៏ល្បីឈ្មោះដោយសារទឹកដមសម្លេងដ៏ស្រទន់ បានសាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗជាអ្នកនិយមគាំទ្រក្រោយបានបកស្រាយឡើងវិញនៅចម្រៀងមួយបទមានចំណងជើងថា សុំទឹកមួយផ្តិល រហូតធ្វើឲ្យមហាជនផ្ទុះការសរសើរគ្រប់គ្នាតែម្តង។

ជាក់ស្តែងមិនទាន់បានប៉ុន្មាន បទចម្រៀងសុំទឹកមួយផ្តិល ដែលជាការបកស្រាយឡើងវិញដោយលោកសួរ វិចិត្រ មានអ្នកចូលទស្សនានៅលើយូធូបដល់ទៅជិត៩លាននាក់ ដែលនេះជាចំនួនដ៏ច្រើន ខណ:ដែលមានអ្នកចូលទស្សនាជាច្រើននាក់ បានពោលពាក្យសរសើរថា តារាចម្រៀងពន្លកថ្មីរូបនេះ មានសម្លេងពិរោះមិនចាញ់តារាចម្រៀងល្បីៗលំដាប់ប្រទេសប៉ុន្មានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មួយរយ:ពេលចុងក្រោយនេះ កេរ្តិ៍ឈ្មោះរបស់លោក សួរ វិចិត្រ ហាក់ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ក្រោយពេលដែលអ្នកចម្រៀងសម្លេងពិរោះរូបនេះលេចមុខនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បីមួយ រហូតមានហ្វេនៗជាច្រើនតាមដានការប្រកួតរបស់លោកមិនដាច់៕

ចង់ជ្រាបថាតើលោកសួរ វិចិត្រ ច្រៀងពិរោះយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកសួរ វិចិត្រ
លោកសួរ វិចិត្រ
លោកសួរ វិចិត្រ
លោកសួរ វិចិត្រ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]