ភ្នំពេញ៖ ជាការពិតណាស់ ប្រទេសកម្ពុជាជាផ្នែកមួយនៃទីផ្សារពិសេស នៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែសក្តានុពល ទីផ្សារមានការកើនឡើងជាលំដាប់ ឥតឈប់ឈរ ហើយវត្តមានយីហោល្បីៗជាច្រើន បានបង្កើត និងនាំចូល ទាំងនោះហើយ បានផ្តល់ជូនដល់គ្រួសារប្រជាជនកម្ពុជា នូវសុខភាពល្អទាំងរាងកាយ បេះដូង និងប្រាជ្ញាស្មារតី ជាពិសេសមានរសជាតិដ៏ឈ្ងុយឆ្ងាញ់យ៉ាងសម្បូរបែប ធ្វើឲ្យគ្រួសារមានសុភមង្គល។

ដោយឡែកប្រសិនបើងាកមកចាប់អារម្មណ៍ នាអំឡុងដើមខែកុម្ភៈនេះ ម៉ាកផលិតផលថ្មីរបស់សិង្ហបុរី ចំនួន៧ប្រភេទ បាននាំយកយុទ្ធនាការដ៏អស្ចារ្យហៅថា «Delicious SG» មកកាន់ប្រទេសកម្ពុជា ដើម្បីបើកឱកាសឲ្យប្រជាជនខ្មែរអាចសាកល្បងរសជាតិ ក៏ដូចជាស្វែងយល់បន្ថែមនូវបទពិសោធន៍ថ្មីមួយផ្សេងទៀត រួមទាំងរូបមន្តនៃម្ហូប និងភេសជ្ជៈ ដ៏ឆ្ងាញ់ប្រចាំប្រទេសសិង្ហបុរី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងយុទ្ធនាការដ៏ពិសេសមួយនេះដែរ ក៏បាននាំយកមកនូវផលិតផលសិង្ហបុរីមួយចំនួន ទាំងប្រភេទគ្រឿងទេសជំនួយដល់ឱជារសម្ហូប ក៏ដូចជាគ្រឿងទេសសម្រេចរួច សម្រាប់ការធ្វើមុខម្ហូបជាច្រើនប្រភេទ និងភេសជ្ជៈសុខភាព ផលិតចេញពីផ្លែឈើ គ្រាប់ធញ្ញជាតិជាច្រើនមុខផ្សេងៗគ្នាផងដែរ ។លើសពីនេះទៅទៀត ក៏មាននូវប្រភេទទឹកស្រូវសាឡី Oat Drink និងតែដែលមានជាច្រើនរសជាតិថែមទៀតផង។

គួររម្លឹកផងដែរថា ផលិតផលសិង្ហបុរីទាំងអស់នេះ មិនមែនត្រឹមតែអាចបង្កើតនូវមុខម្ហូបឈ្ងុយឆ្ងាញ់ សម្រាប់ក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នាប៉ុណ្ណោះនោះទេ ប៉ុន្តែផលិតផលទាំងអស់នេះក៏មានតួនាទី ជំនួយដល់សុខភាពមនុស្សជាទីស្រលាញ់របស់អ្នកទាំងអស់គ្នាទៅតាមប្រភេទផលិតផលនីមួយៗផងដែរ។

ដូច្នេះហើយ ផលិតផលសិង្ហបុរីទាំងនេះ គួរជាជម្រើសទី១សម្រាប់បងប្អូនជ្រើសរើសសាកល្បងដើម្បី សុខភាព និងសាងសុភមង្គល តាមរយៈការបង្កើតស្នាដៃមុខម្ហូបថ្មីៗ និងជ្រើសរើសប្រភេទផលិតផលដែលមានគុណភាពគួរជាទីទុកចិត្ត។

សម្រាប់ម៉ាកផលិតផលសិង្ហបុរីទាំងនេះ ក៏មានការតាំងបង្ហាញ និងលក់នៅតាម សាខាទាំង១០របស់ Lucky Supermarket តែប៉ុណ្ណោះ

ដូចជា៖

- ផ្សារទំនើបឡាក់គី សូរិយា

- ផ្សារទំនើបឡាក់គី ស៊ីធីម៉ល

- ផ្សារទំនើបឡាក់គី រតនា ផ្លាហ្សា

- ផ្សារទំនើបឡាក់គី ស្ទឹងមានជ័យ

- ផ្សារទំនើបឡាក់គី ទួលគោក

- ផ្សារទំនើបឡាក់គី មីដថោន

- ផ្សារទំនើបឡាក់គី អូឡាំព្យា

- ផ្សារទំនើបឡាក់គី អេហ្វប៊ី ផ្លាហ្សា

- ផ្សារទំនើបឡាក់គី មហាវិថីព្រះសីហនុ

- ផ្សារទំនើបឡាក់គី ព្រៃសរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]