រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងក្រោយពេលដែលបានឃើញព័ត៌មានស្រ្តីម្នាក់ត្រូវបានជនល្មើសបោកបញ្ជោតដោយយកខ្សែកកាឡៃមកដូរជាលុយសុទ្ធដល់ទៅ១០០០ដុល្លារសហរដ្ឋអាមេរិក។
ហេតុការណ៍ដ៏គួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់មួយនេះបានកើតឡើងនៅម្តុំសង្កាត់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញ ដោយដើមដំបូងឡើយ បានធ្ធ្វើជាជ្រុះមាស រួចយកក្រឡៃមកដូរយកលុយពីជនរងគ្រោះចំនួន១០០០$ ជាងបន្ទាប់មករត់ទៅបាត់ស្រមោលតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានអានរឿងខាងលើនេះ សូមមិត្តអ្នកអាន និងបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យកើតមានវិប្បដិសារីចាញ់បោកគេដូចរឿងខាងលើនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]