អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅថា វីរុសអូមីក្រុងបំប្លែង BA.2 ដែលការសិក្សាខ្លះបង្ហាញថា ងាយឆ្លងជាងវីរុសដើម ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៥៧ នៅលើពិភពលោក។
នៅក្នុងការធ្វើបច្ចុប្បន្នភាពអំពីរោគរាតត្បាតប្រចាំសប្ដាហ៍ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានកត់សម្គាល់កាលពីថ្ងៃអង្គារនេះថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសមួយចំនួន វីរុសអូមីក្រុងបំប្លែង BA.2 មានចំនួនច្រើនជាងពាក់កណ្ដាលនៃករណីវិជ្ជមានវីរុសអូមីក្រុងទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្នុងរយៈពេលប្រាំមួយសប្ដាហ៍ចុងក្រោយនេះ វីរុសអូមីក្រុងបំប្លែង BA.2 បានវ៉ាដាច់វីរុសអូមីក្រុងដើម ឬស្គាល់ថា BA.1 ដែលធ្លាប់ជាទម្រង់លេចធ្លោជាងគេនៃវីរុសបំប្លែងអូមីក្រុង។ មកដល់ពេលនេះ ក្រុមអ្នកជំនាញដឹងតិចតួចអំពីភាពខុសគ្នារបស់វីរុសអូមីក្រុងបំប្លែងនីមួយៗ ទោះបីជាភស្តុតាងដំបូងបង្ហាញថា BA.2 គឺងាយឆ្លងជាង BA.1 ក៏ដោយ។
ស្របគ្នានេះដែរ លោកស្រី Maria Van Kerkhove អ្នកដឹកនាំផ្នែកបច្ចេកទេសរបស់ WHO ស្ដីពីជំងឺរាតត្បាតកូវីដ-១៩ បានបកស្រាយឲ្យដឹងថា ទោះជាវីរុសអូមីក្រុងបំប្លែង BA.2 ងាយឆ្លងជាង BA.1 ពិតមែន ប៉ុន្តែការសិក្សាបង្ហាញថាវាក៏មិនមានការផ្លាស់ប្ដូរនៃភាពធ្ងន់ធ្ងរលើសពីវីរុសអូមីក្រុងដែរ។
បន្ថែមពីនេះ WHO បន្តថា ចាប់តាំងពីវីរុសអូមីក្រុងត្រូវបានកំណត់អត្តសញ្ញាណជាលើកដំបូងកាលពីខែវិច្ឆិកាឆ្នាំមុនសែស្រឡាយនៃវីរុសជាច្រើនក៏ត្រូវបានកំណត់អត្តសញ្ញាណដែរដូចជា BA.1, BA.2, និង BA.3។ បច្ចុប្បន្ននេះ វីរុសសែស្រឡាយអូមីក្រុងទាំងអស់កំពុងត្រូវបានត្រួតពិនិត្យដោយទីភ្នាក់ងារ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណការគំរាមកំហែងដែលអាចកើតមាន និងសម្របសម្រួលការឆ្លើយតបនៃជំងឺរាតត្បាតទៅថ្ងៃអនាគត ប្រសិនបើវីរុសនេះបន្តបំប្លែងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]