ការឈឺចាប់ទ្វារមាសក្រោយរួមភេទរួច មិនមែនជាសញ្ញាដែលគួរឲ្យបារម្ភឡើយ ប៉ុន្តែបើស្រីៗយើងមានការឈឺចាប់រយៈពេលយូរ គួរស្វែងរកមូលហេតុ និងដំណោះស្រាយឲ្យបានទាន់ពេលវេលា ទើបជាការប្រសើរ។ ពិតណាស់ សុខភាពផ្លូវភេទអាចមានការប្រែប្រួលជាច្រើន ដូចជានៅអំឡុងពេលពេញវ័យ មករដូវ មានផ្ទៃពោះ និងសូម្បីតែក្រោយពេលរួមភេទ ដូច្នេះហើយ ការពិគ្រោះពីបញ្ហាផ្លូវភេទ គឺជារឿងដ៏សំខាន់មួយ។
ការឈឺទ្វារមាសក្រោយរួមភេទ ជារឿងធម្មតា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ការឈឺទ្វារមាសក្រោយរួមភេទ ជារឿងធម្មតាប៉ុណ្ណោះ ហើយកត្តាទាំង ៤នេះ ជាមូលហេតុដែលនាំឲ្យស្រីៗជាច្រើនប្រឈមនឹងការឈឺចាប់នេះ។
១. មិនប្រើទឹករម្អិល
នៅពេលដែលយើងមានអារម្មណ៍ស្រើបស្រាល ទឹករម្អិលធម្មជាតិអាចនឹងធ្លាក់ចេញពីទ្វារមាស។ ប៉ុន្តែ បើទឹករម្អិលមិនគ្រប់គ្រាន់ វាអាចនាំឲ្យយើងមានអារម្មណ៍ឈឺទ្វារមាសពេលរួមភេទ ពីព្រោះការកកិតអាចនាំឲ្យមានការរលាត់ស្បែកតិចតួច។ ការរលាត់ស្បែកនេះហើយ ដែលនាំឲ្យស្រីៗយើងងាយឆ្លងមេរោគ ក៏ដូចជាកើតមានអាការៈឈឺទ្វារមាសក្រោយរួមភេទរួច។
២. អាលែកហ្ស៊ីនឹងផលិតផលមួយចំនួន
ទន្ទឹមនឹងនេះដែរ គ្នាយើងក៏អាចអាលែកហ្ស៊ីនឹងផលិតផលជាក់លាក់មួយចំនួន ដូចជាស្រោមអនាម័យ ទឹករម្អិល ឬផលិតផលទាក់ទងនឹងផ្លូវភេទណាមួយ ដែលអាចនាំឲ្យមានការរលាកទ្វារមាស ជាហេតុបង្កឲ្យមានការឈឺចាប់នៅទ្វារមាស។
៣. ការឆ្លងមេរោគផ្សិត
ក្នុងករណីដែលយើងជួបប្រទះបញ្ហារមាស់ រលាកក្រហាយ ឬការធ្លាក់ទឹករម្អិលមិនប្រក្រតី និងការឈឺចាប់អាងត្រគាក វាអាចបង្កឡើងដោយការឆ្លងមេរោគផ្សិតនៅទ្វារមាស ដែលជាហេតុនាំឲ្យឈឺចាប់ទ្វារមាស និងរមាស់ក្រោយរួមភេទរួច។
៤. ជំងឺកាមរោគ
ក្រៅពីការឆ្លងមេរោគផ្សិត ជំងឺកាមរោគដូចជាប្រមេះទឹកថ្លា បាក់តេរីក្នុងទ្វារមាស ឬរើម ក៏អាចនាំឲ្យយើងមានអាការៈឈឺទ្វារមាសដូចគ្នា។ យ៉ាងណាមិញ ការបង្ករោគទាំងនេះ អាចព្យាបាលបាន។
គន្លឹះព្យាបាលបញ្ហាឈឺទ្វារមាស
- ស្អំកំណាត់ត្រជាក់
- ប្រើថ្នាំផ្សះដែលចេញដោយគ្រូពេទ្យ
- ប្រើទឹករម្អិលប្រភេទទឹក
- ជ្រើសរើសស្រោមអនាម័យមិនមានសារធាតុផ្សំដែលអាចបង្កជាអាលែកហ្ស៊ី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]