អាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg បានខាតអស់ទឹកប្រាក់ ចំនួន ២៩ ពាន់លានដុល្លារ បាត់បង់ពីទ្រព្យសម្បត្តិរបស់លោក នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់ចុះ បន្ទាប់ពីរបាយការណ៍ប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Yahoo។

ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះជិត ២៥ភាគរយ បន្ទាប់ពីក្រុមហ៊ុន បានប្រកាសពីតួលេខប្រាក់ចំណូលទាបជាងការរំពឹងទុក ក៏ដូចជាការធ្លាក់ចុះនៃអ្នកប្រើប្រាស់ Facebook ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ១៨ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំនួនអ្នកប្រើប្រាស់ Facebook សកម្មប្រចាំថ្ងៃ បានធ្លាក់ចុះពី ១ លាននាក់ ក្នុងចំនួនសរុប ១.៩២៩ ពាន់លាននាក់ ដោយក្រុមហ៊ុន បានដាក់ការបន្ទោសលើគូប្រជែងដូចជា TikTok និង YouTube។

អ្វីដែលប្លែកនោះ TikTok គឺជាគូប្រជែងដ៏ធំមួយហើយក៏បន្តកើនឡើងក្នុងអត្រាដ៏លឿនផងដែរ។ ដំណើរការមិនល្អបានមើលឃើញថាតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះប្រហែល ២០០ ពាន់លានដុល្លារ ដែលនាំឱ្យមានការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់ Zuckerberg ដែលភាគច្រើនត្រូវបានភ្ជាប់នៅក្នុងភាគហ៊ុន Meta ។

គួររម្លឹកផងដែរថា Zuckerberg ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលំដាប់ទី ៧ របស់ពិភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធរបស់ស្ថាបនិកហ្វេសប៊ុករូបនេះ មុនពេលតម្លៃភាគហ៊ុនធ្លាក់ចុះប៉ាន់ស្មានថាមានចំនួន ១២១ ពាន់លានដុល្លារ។

ទន្ទឹមនោះដែរ មហាសេដ្ឋី លោក Elon Musk ដែលឈរនៅលំដាប់កំពូលនៃបញ្ជីអ្នកមានបំផុតរបស់ពិភពលោកថ្មីៗនេះ បានសម្តែងការងឿងឆ្ងល់អំពី metaverse ដោយអះអាងថាវាជាបច្ចេកវិទ្យាដែលខ្វះការទាក់ទាញនៃប្រព័ន្ធផ្សព្វផ្សាយសង្គមបុរាណ។

ក្នុងនោះ លោក​ Elon Musk បាននិយាយនៅក្នុងបទសម្ភាសជាមួយគេហទំព័រមួយ ឈ្មោះថា The Babylon Bee ថា៖ «ខ្ញុំមិនដឹងថាតើខ្ញុំត្រូវការទិញវត្ថុបំប្លែងនេះទេ បើទោះបីជាមនុស្សនិយាយជាមួយខ្ញុំច្រើនអំពីវាក៏ដោយ។ ខ្ញុំមិនគិតថា មនុស្សនឹងសម្លឹងវាពេញមួយថ្ងៃនោះទេ»៕

ស្ថាបនិក Facebook លោក Mark Zuckerberg
ស្ថាបនិក Facebook លោក Mark Zuckerberg
ស្ថាបនិក Facebook លោក Mark Zuckerberg
ស្ថាបនិក Facebook លោក Mark Zuckerberg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]