កូរ៉េខាងត្បូង៖ ថ្មីៗនេះ របាំងការពារមេរោ.គកូវីដ១៩ ដែលបិទបាំងតែច្រមុះ កំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការដាក់លក់យ៉ាងច្រើននៅប្រទេសកូរ៉េខាងត្បូង ដោយអាចពាក់បាន ពេលកំពុងផឹក ឬញ៉ាំអាហារ។
ក្នុងនោះដែរ ប្រភេទម៉ាស ឬរបាំងការពារមេរោ.គមួយនេះ ត្រូវបានបញ្ចេញដោយក្រុមហ៊ុនមួយឈ្មោះថា Atman ហើយបានដាក់លក់ក្នុងតម្លៃ ៩៨០០ វ៉ុន (ប្រហែល ៨ ដុល្លារ) ក្នុងមួយប្រអប់ ហើយវាមានពីរបំណែក ដែលមួយក្នុងនោះ អាចយកទាញចេញ ដើម្បីមិនគ្របទៅលើមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ របាំងមុខមិនធម្មតាមួយនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៊ីនធឺណិត ខណៈដែលមានមតិរិះគន់ជាច្រើន បានលើកឡើងពី ភាពល្ងង់ខ្លៅ បែបនេះ និងបាននិយាយថា ការប្រើប្រាស់មួយនេះ គឺមិនខុសពីមនុស្សដែលពាក់ម៉ាស ក្រោមច្រមុះរបស់ពួកគេនោះទេ។
តែទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមួយចំនួនបានណែនាំថា ច្រមុះ នៅតែជាផ្លូវយ៉ាងងាយស្រួលបំផុត សម្រាប់មេរោ.គឆ្លងចូលទៅក្នុងខ្លួន ដូច្នេះ ការពាក់ម៉ាស់បិទច្រមុះប្រហែលជា មិនគួរឱ្យអស់សំណើច ឬការរិះគន់ ដូចដែលបានមើលឃើញនោះឡើយ៕
ប្រភព៖ Theguardian.com
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]