ភ្នំពេញ៖​​ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២នេះ ភ្ញៀវទេសចរដើរលេងទូទាំងប្រទេសមានចំនួន ៩៤៧​ ៤៩៧នាក់ ក្នុងចំណោមនោះភ្ញៀវទេសចរបរទេសផ្ទៃក្នុងមាន ១៦ ១៨៩នាក់។ ជាមួយគ្នានោះរាជធានី-ខេត្តចំនួន៥ ដែលមានទេសចរច្រើនជាងគេគឺ រាជធានីភ្នំពេញ បាត់ដំបង ព្រះសីហនុ កំពត និង ខេត្តសៀមរាប។

ដោយឡែក បើយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ថ្ងៃបុណ្យចូលឆ្នាំចិនដំបូង ត្រូវនឹងថ្ងៃទី១កុម្ភៈ ទេសចរដើរលេងទូទាំងប្រទេសមានជាង ៣៣ម៉ឺននាក់។ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន មានទេសចរជាង ៣៥ម៉ឺននាក់ និងថ្ងៃទី៣ មានទេសចរដើរកម្សាន្តជាង ៣០ម៉ឺននាក់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះបើតាមលោក តុប សុភ័ក អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ទិន្នន័យភ្ញៀវដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំចិនសម្រាប់ឆ្នាំ២០២២ កើនឡើងជាង ៦ភាគរយ បើធៀបនឹងឆ្នាំ២០២១។ លោក តុប សុភ័ក កត់សម្គាល់ថា ភាគច្រើនភ្ញៀវទេសចរដើរកម្សាន្តនៅតំបន់ទេសចរណ៍វប្បធម៌ និង សមុទ្រ រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បញ្ជាក់ប្រាប់ថា៖ 

  លោក តុប សុភ័ក អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍  

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣កុម្ភៈ រាជធានីភ្នំពេញ មានទេសចរដើរកម្សាន្តចំនួន ២៥៨ ០៦៩នាក់, ខេត្តបាត់ដំបងមានទេសចរចំនួន ១៩៣ ៥៦៧នាក់, ខេត្តព្រះសីហនុមានទេសចរ ៩៧ ៥៤២នាក់, ខេត្តកំពតមានទេសចរ ៦៦ ៥៣៤នាក់ ខណៈខេត្តសៀមរាបមានទេសចរ ៥៨ ៩៥៣នាក់។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចរក្នុងពិធីបុណ្យចូលឆ្នាំចិន។

ចំណែកខេត្តនៅតំបន់ឦសាន ក៏មានទេសចរទៅកម្សាន្តច្រើនដែរ។ ខេត្តមណ្ឌលគិរីមានទេសចរ ២២ ៨៩៤នាក់, ខេត្តរតនគិរីមានទេសចរចំនួន ១៣ ៥៥៩នាក់, ខេត្តក្រចេះមានទេសចរ ១១ ០០៣ និង ខេត្តស្ទឹងត្រែងទទួលបានទេសចរចំនួន ៦ ២៦០នាក់។

គួររម្លឹកដែរថា កាលពីចុងសប្តាហ៍ទី៤នៃខែមករា ទេសចរដើរលេងទូទាំងប្រទេសមាន ២១៤ ៦៣៣នាក់ ក្នុងនោះទេសចរបរទេសផ្ទៃក្នុង ១១ ៩២៩២នាក់។ ជាមួយគ្នានោះខេត្តព្រះសីហនុ រាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប មានទេសចរដើរកម្សាន្តច្រើនជាងគេ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

រូបតំណាង ភ្ញៀវទេសចរដើរកម្សាន្តនៅអង្ករវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]