ភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញទារកអាយុទេីប៣ខែ​ ត្រូវម្ដាយវា.យឡេីងឈា.មមាត់ឈា.មច្រមុះ​ និងក្ដិ.ចគ្នាស្នាមពេញដៃពេញជេីង ប៉ុន្តែជាសំណាងល្អភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានចូលទៅជួយ ព្រមទាំងមានការចុះធ្វើអន្តរាគមន៍ភ្លាមៗពីកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ។

គួរបញ្ជាក់ផងដែរថា រឿងហេតុដ៏ភ្ញាក់ផ្អើលនេះ បានកេីតឡេីងនៅបន្ទប់ជួល​មួយកន្លែង ជាប់ស្ថានីយ៍ប្រេងសាំងTOTAL ស្ថិតនៅផ្លូវ៣៧១​ សង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ដោយនៅចំពោះមុខប៉ូលីសម្តាយចិត្តដាច់ខាងលើបានប្រាប់មូលហេតុថា​ ខ្លួនពិបាកចិត្តផឹកស្រាតែម្នាក់ឯងក្នុងបន្ទប់ ដល់ពេលស្រវឹង​ នឹកឃេីញរឿងប្ដីមិនទទួលខុសត្រូវ​ បញ្ចេញកំហឹងលេីកូ.ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបានឃើញរឿងនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការខឹងសម្បារចំពោះម្តាយខាងលើ ដែលមិនសមបញ្ចេញកំហឹងដាក់កូនយ៉ាងនេះទេ៕

ប្រភព៖: ហ្វេសប៊ុក/ បងម៉េង-ព័ត៌មាន

ម្តាយទារកអាយុ៣ខែ
ម្តាយទារក និងសមត្ថកិច្ច
ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍
ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងចុះអន្តរាគមន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]