ហុងកុង៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈនេះ ថា ទីក្រុងហុងកុងគ្រោងនឹងដាក់ចេញការធ្វើតេស្តអង់ទីហ្សែនរហ័សរកមេរោគកូវីដ១៩ លើប្រជាជនទាំងអស់របស់ខ្លួន ចំនួន ៧,៥ លាននាក់ នាពេលឆាប់ៗ ខាងមុខនេះ ខណៈដែលទីក្រុងពាណិជ្ជកម្មពិភពលោកមួយនេះ កំពុងព្យាយាមគ្រប់គ្រងការផ្ទុះឡើងថ្មីនៃមេរោគ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Channel News Asia។

ក្នុងនោះ លោកស្រី Lam បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកំពុងធ្វើការលើការបង្កើនការធ្វើតេស្ត តាមដានទំនាក់ទំនង និងសមត្ថភាពចាក់ថ្នាំចាក់វ៉ាក់សាំង និងធ្វើផែនការបញ្ជូនអ្នកជំងឺដែលគ្មានរោគសញ្ញានៅក្នុងមន្ទីរពេទ្យទៅកាន់កន្លែងដាក់ឱ្យនៅដាច់ពីគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពេលមានការព្រួយបារម្ភអំពីការឆ្លងដែលមើលមិនឃើញនៅក្នុងទីក្រុង លោកស្រី Carrie Lam បាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំការធ្វើតេស្តរកកូវីដ១៩ លើប្រជាជនរាប់សិបលាននាក់ ប៉ុន្តែមិនបានបញ្ជាក់នៅពេលណា និងរបៀបដែលរដ្ឋាភិបាលនឹងដាក់វិធានការការធ្វើតេស្តដោយស្ម័គ្រចិត្តនោះទេ។

ទន្ទឹមនោះ មេដឹកនាំហុងកុងរូបនេះក៏បានអនុញ្ញាតបញ្ចេញថវិកាបន្ថែម ចំនួន ២០ពាន់លាន ដុល្លារហុងកុង (២.៦ពាន់លានដុល្លារ) ក្នុងវិធានការសង្គ្រោះសម្រាប់ប្រជាជន និងអាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយការរឹតបន្តឹងនាពេលបច្ចុប្បន្ន ដែលមានភាពតឹងតែងជាងពេលចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា ទីក្រុងហុងកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២១៣នាក់ និងមានករណីឆ្លង ១៤,០០០ ករណីចាប់តាំងពីដើមឆ្នាំ២០២០មក។នេះបើយោងតាមរដ្ឋាភិបាល៕

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]